ថៃ៖ ទីបំផុតតារាសម្តែងស្រីរូបស្រស់ Ice Preechaya បានជួបស្នេហ៍ពិតហើយ ក្រោយនាងធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតជាច្រើនលើកច្រើនសារ ថាខ្លួនតែងតែបរាជ័យក្នុងរឿងស្នេហាកន្លងមក។

ទៀតសោតគូស្នេហ៍នាងលើកនេះឈ្មោះថាArt ហើយក៏ជាមនុស្សដែលស្គាល់គ្នាជិតស្និទ្ធជាច្រើនឆ្នាំថែមទៀតផង។ ជាក់ស្តែងថ្មីៗនេះ Iceបើកចិត្តនិយាយពីប្រវត្តិស្នេហារបស់ខ្លួន ទៅកាន់អ្នកគាំទ្រឲ្យបានដឹង។ ដោយនាងបានរៀបរាប់យ៉ាងដូច្នោះថា៖

«ពួកយើងទាក់ទងគ្នាមួយរយៈហើយ ប៉ុន្តែតាមពិតទៅគឺយើងស្គាល់គ្នាតាំងពីតូច ព្រោះ Ice កាន់សាសនាគ្រឹស្ត ហើយគាត់ក៏កាន់សាសនាគ្រឹស្ត នៅព្រះវិហារជាមួយគ្នា គ្រាន់តែពេលនោះពួកយើងក្មេងពេក។ សូម្បីតែប៉ាម៉ាក់ខ្ញុំ និងប៉ាម៉ាក់គាត់ក៏ស្គាល់គ្នាដែរ ធំធាត់មកជាមួយគ្នា ប៉ុន្តែគាត់ទៅរៀននៅក្រៅប្រទេស ទើបតែត្រលប់មកវិញ។

ទោះបីជាស្គាល់គ្នាយូរមកហើយមែន តែពួកយើងមិនដែលនិយាយគ្នាលក្ខណៈពេញមុខពេញមាត់ម្តងណាទេ រហូតដល់ពេលដែលខ្ញុំបែកបាក់ពីស្នេហាចាស់ ទើបពួកយើងចាប់ផ្តើមទាក់ទងគ្នា។ កន្លងមកឃើញថា ចរិតពួកយើងត្រូវគ្នា ហើយគាត់មើលថែខ្ញុំបានយ៉ាងល្អ ជាពិសេសគាត់ជាមនុស្សរ៉ូមែនទិក។

ទាក់ទងគ្នាមកមួយរយៈហើយ តែយើងមិនប្រើពាក្យថាសង្សារទេ ព្រោះមិនចង់ប្រើពាក្យមកកំណត់ពីទំនាក់ទំនងរបស់ពួកយើងឡើយ។ ទៀតសោតសម្រាប់ស្នេហាលើកនេះ ខ្ញុំក៏មិនបានគិតថាវានឹងរលូនទៅមុខឬយ៉ាងណាដែរ ព្រោះវាជារឿងអនាគត ជារឿងរបស់មនុស្សពីរនាក់ ដូច្នេះយើងមិនសរុបបានទេថាថ្ងៃមុខទៅជាយ៉ាងណា។

សម្រាប់រឿងគ្រួសារទាំងសងខាងវិញ គឺបើកភ្លើងខៀវ ដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងគឺពួកគាត់ស្គាល់គ្នា»។

ក្រោយពីបានដឹងនូវប្រវត្តិស្នេហារបស់Ice និង Art ហ្វេនៗសង្ឃឹមថា នឹងមានដំណឹងល្អឆាប់ៗនេះ ព្រោះយោងតាមការរៀបរាប់ខាងលើឃើញថា ពួកគេបានសង្ឃឹមច្រើនក្នុងការចាប់ដៃគ្នាកសាងគ្រួសារ៕

សូមទស្សនារូបភាពខាងក្រោម៖

តារាសម្តែងស្រីIce Preechaya
តារាសម្តែងស្រីIce Preechaya
តារាសម្តែងស្រីIce Preechaya
តារាសម្តែងស្រីIce Preechaya
តារាសម្តែងស្រីIce Preechaya និងគូស្នេហ៍
តារាសម្តែងស្រីIce Preechaya និងគូស្នេហ៍
តារាសម្តែងស្រីIce Preechaya និងគូស្នេហ៍
តារាសម្តែងស្រីIce Preechaya ជាមួយគូស្នេហ៍ និងមិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]