ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលមានកន្លែងកម្សាន្តជាច្រើនកន្លែង ជាពិសេសគឺតំបន់ធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្តខ្មែរតែម្តង ដែលប្រជាជនទូទាំងប្រទេសនិយមទៅលេងកម្សាន្តនាពេលសម្រាកពីការងារ។

ក្រៅពីការធ្វើដំណើរដោយរថយន្តពិតជាងាយស្រួលណាស់ លោកអ្នកក៏អាចធ្វើដំណើរទៅតាមផ្លូវរថភ្លើងថ្មីផងដែរ ដែលល្បីថានៅតាមដងផ្លូវមានទេសភាពស្រស់ស្អាតមែនទែន អាចគយគន់ព្រៃព្រឹក្សាយ៉ាងរីករាយទៀតផង។

អ្វីដែលកាន់តែពិសេសនោះ សម្រាប់អ្នកដែលមានគម្រោងមកលេងខេត្តពោធិ៍សាត់ចុងសប្តាហ៍នេះពិតជាអស្ចារ្យតែម្តង ព្រោះក្រៅពីអាចដើរទស្សនាកន្លែងលេងសប្បាយៗនៅពេលថ្ងៃហើយ យប់ឡើងអ្នកក៏អាចចូលរួមសប្បាយទស្សនាការប្រគំតន្ត្រីខ្នាតយក្សផងដែរ ដែលរៀបចំដោយស្រាបៀរ GANZBERG មានទីតាំងស្ថិតនៅពហុកីឡដ្ឋានខេត្តក្នុងភូមិពាល ញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ខេត្តពោធិ៍សាត់

កម្មវិធីការប្រគំតន្ត្រីខ្នាតយក្សនេះត្រូវបានធ្វើឡើង ដើម្បីអបអរសាទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ដោយប្រព្រឹត្តិឡើងចំនួន ២ ថ្ងៃពេញ គឺនៅថ្ងៃទី ១៤ និង ១៥ ខែ មិថុនា ឆ្នាំ២០១៩ ដោយជួបនឹងវត្តមានកំពូលតារាចម្រៀងល្បីៗស្រុកខ្មែរជាច្រើនដួងទៀតផង។

កម្មវិធីការប្រគំតន្ត្រីខ្នាតយក្ស

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរដ៏ពិសេសនេះនឹងធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំៗដូចជា៖
- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

ពេជ្រ សោភា
ទេព បូព្រឹក្ស
សុខ ស្រីនាង
ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]