ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បានទទួលដំណឹងដ៏គួរឲ្យអាណិតយ៉ាងខ្លាំង ក្រោយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត បានជួបទុក្ខជាទម្ងន់ ព្រោះបច្ចុប្បន្នម្តាយជាទីស្រលាញ់កំពុងតែឈឺ ជួបជាមួយនឹងជំងឺដ៏សាហាវ ស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

ដោយក្នុងនោះត្រូវបានគេដឹង ម្តាយរបស់តារារូបនេះមានជំងឺមហារីកពោះវៀនធំ ដំណាក់កាលចុងក្រោយ ដែលពិបាកនឹងព្យាបាលយ៉ាងខ្លាំង ស្របពេលដែលបានប្រើប្រាស់ពេលវេលា និងថវិកាជាច្រើន សម្រាប់ធ្វើការព្យាបាល ស្របពេលដែលជីវភាពរបស់គាត់កំពុងតែពិបាក គ្មានប្រាក់សម្រាប់ព្យាបាលឲ្យម្តាយ។

តាមរយៈដំណឹងមួយនេះ ធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាអាណិតដល់គាត់យ៉ាងខ្លាំង ដែលមកត្រូវជួបរឿងទាំងនេះ លើសពីនេះទៅទៀតតារារូបនេះបានធ្វើការបង្ហោះសារ យ៉ាងក្តុកក្តួលយ៉ាងដូច្នោះថា៖

«អស់លោកបារមីដែលថែរក្សាកូនចៅសព្វថ្ងៃនេះអើយ! ថ្ងៃនេះជាថ្ងៃសិល៍កូនចៅសុំឲ្យបារមីជួយដល់ម្តាយកូនចៅ កុំឲ្យឈឺចាប់បែបនេះអី រយៈពេល៧ថ្ងៃហើយដែលម៉ែអត់បានបន្ទោរបង់ តាមថង់ស័ក្តិសោះ កូនបានសុល និងដាក់ថ្នាំតាមបញ្ជាពេទ្យនិងពេទ្យមកមើលដោយផ្ទាល់ទៀតនៅតែគ្មានលាមកមកសោះ ហើយពោះម៉ែកាន់តែតឹងឡើងៗ អញ្ចឹងមានតែបារមីទេ សូមលោកសំដែងរិទ្ធិជួយ ដល់ម្តាយខ្ញុំបាត់ឈឺចុកចាប់ទៅ បើទោះជាលោកត្រូវអស់បុណ្យវាសនា អស់កម្ម ក៏ដោយចុះសូមបានទៅដោយស្ងប់សុខកុំឲ្យធ្វើទុក្ខបែបនេះអី កូនខ្លោចផ្សារណាស់។ កូនចង់តបស្នងសងគុណអ្នកម៉ែបន្តណាស់ តែពេទ្យថាម៉ែដំណាក់កាលចុងក្រោយហើយ កូនត្រូវមើលថែម៉ែឲ្យដល់ទី...»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាសម្តែងភេទទី៣ អ៊ុក ដារ៉េត
តារាសម្តែងភេទទី៣ អ៊ុក ដារ៉េត
តារាសម្តែងភេទទី៣ អ៊ុក ដារ៉េត
ម្តាយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត
ម្តាយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត
ម្តាយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]