ថៃ៖ ពិតជារឿងគួរឲ្យសោកស្ដាយណាស់ ខណៈតារាកំប្លែងភេទទី៣ដ៏មានប្រជាប្រិយភាព Thong Thong បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហា ដែលតស៊ូមករយៈជាងពេល១០ឆ្នាំនឹងមិត្តប្រុសយ៉ាងដូច្នេះ។

យោងតាមរយៈការផ្ដល់កិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ តារាកំប្លែងរូបនេះ បានរៀបរាប់ទាំងអួលដើមក ថាខ្លួនពិតជាសោកស្ដាយណាស់ចំពោះការឈានដល់ផ្លូវបញ្ចប់ស្នេហារយៈពេល១០ឆ្នាំនេះ ព្រោះថាខ្លួន និងគូស្នេហ៍បានឆ្លងកាត់ទុក្ខលំបាកជាច្រើនជាមួយគ្នា ទម្រាំតែមកដល់ពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ ការខិតខំរយៈពេល១០ឆ្នាំមកនេះ នៅចុងក្រោយបានធ្វើឲ្យ តារាកំប្លែង Thong Thong បន្សល់បានត្រឹមតែទឹកភ្នែក ព្រោះថាគូស្នេហ៍របស់តារារូបនេះ បានលួចលាក់ក្បត់ចិត្តទៅទាក់ទងនឹងអ្នកផ្សេង និងជាពិសេសបានយកប្រាក់ដែលខិតខំ ធ្វើការទាំងយប់ថ្ងៃ ទៅបំផ្លាញ ដោយមិនបានការថែមទៀតផង៕ 

Thong Thong
Thong Thong
Thong Thong
Thong Thong
Thong Thong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]