កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុម Red Velvet បានសម្តែងនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា KMWF។ ក៏ប៉ុន្តែសម្រាប់ការបង្ហាញខ្លួន លើឆាកតន្ត្រីម្តងនេះ ធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ នៅពេលដែលពួកគេចាប់អារម្មណ៍ ឃើញសមាជិកម្នាក់ឈ្មោះថា Joy មានសម្លៀកបំពាក់ហាក់ខុសប្រក្រតី។

ក្នុងនោះដែរ អ្នកគាំទ្របានសង្កេតឃើញថា រ៉ូបរបស់ Joy មានភាពទឹងខ្លាំង ហើយនៅចំកណ្តាលរ៉ូបរបស់នាង មានឡេវសម្រាប់កឹបតូចៗ និងមានប្រហោងឃើញអាវក្នុងថែមទៀត ដែលមើលទៅវាពិតជាគ្រោះថ្នាក់ សម្រាប់នាងខ្លាំងមែនទែន។

ម៉្យាងវិញទៀត អ្នកគាំទ្ររបស់តារាស្រីរូបនេះ បានស្តីបន្ទោសដល់អ្នករៀបចំសម្លៀកបំពាក់ឲ្យ Joy ផងដែរ ព្រោះពួកគេមិនចង់ឃើញ Joy សម្តែងជាមួយសម្លៀកបំពាក់ ដែលអាចនឹងធ្វើឲ្យនាងខ្មាស់គេនៅលើឆាកបែបនេះទេ។

យ៉ាងណាក្តី បើក្រឡេកមកមើលទឹកមុខរបស់ Joy វិញ នាងហាក់មិនមានការព្រួយបារម្ភអ្វីចំពោះរ៉ូបមួយឈុតនោះទេ ហើយនាងក៏មិនមានប្រតិកម្មអ្វីឆ្លើយតបទៅអ្នកគាំទ្រវិញដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Joy ពេលសម្តែងលើឆាក
Joy ពេលសម្តែងលើឆាក
Joy ពេលសម្តែងលើឆាក
មតិអ្នកគាំទ្រ
Joy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]