បរទេស៖ គ្រូបង្វឹកជម្រើសជាតិបារាំង Didier Deschmaps បាននិយាយកាលពីម្សិលមិញថា ខ្សែការពាររបស់ Lyon កីឡាករ Ferland Mendy នឹងទៅចូលរួមជាមួយ Real Madrid នាពេលខាងមុខនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញបានរាយការណ៍ថា Real Madrid បានយល់ព្រមទៅលើតម្លៃខ្លួន ៤៩លានផោនសម្រាប់ Mendy រួចរាល់ហើយ។

Didier Deschmaps
កីឡាករ Ferland Mendy

នៅមុនការប្រកួតជម្រុះ Euro Qualifier ជាមួយប្រទេសអង់ដូរ៉ា លោក Deschamps បានបញ្ជាក់ថា៖ “កាលពីពីរឆ្នាំមុន គេលេងនៅលីគលំដាប់ទី២របស់បារាំង ប៉ុន្តែពេលនេះគេនឹងត្រូវលេងនៅក្លិប Real Madrid”។ គួរបញ្ជាក់ថា កីឡាករ Ferland Mendy បានផ្ទេរពីក្លិប Le Harve មកកាន់ក្លិប Lyon កាលពីឆ្នាំ ២០១៧ ហើយបានបង្ហាញខ្លួនសរុប ៧៩ដងជាមួយក្លិប និងរកគ្រាប់បាល់បាន ៣គ្រាប់កាលពីរដូវកាល ២០១៨/២០១៩ កន្លងទៅ៕

កីឡាករ Ferland Mendy
កីឡាករ Ferland Mendy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]