មីង A និងមីង B លក់ផ្លែស្វាយក្បែរគ្នា ហើយមានចំនួន ២១០ផ្លែដូចគ្នា។ ស្វាយរបស់មីង B ធំជាងស្វាយរបស់មីង A ម្លោះហើយមីង A លក់ស្វាយ៣ ថ្លៃ ១$ ចំណែកឯមីង B លក់ស្វាយ២ ថ្លៃ ១$។ មីង A មានធុរៈក៏ពឹងឲ្យមីង B ជួយលក់ឲ្យ។ ពេលនោះមានភ្ញៀវម្នាក់ ចង់ទិញស្វាយទាំងអស់ពីអ្នកទាំងពីរ មីង B ប្រាប់ភ្ញៀវថា ស្វាយមីង A ៣ផ្លែរួមទាំងស្វាយខ្ញុំ ២ផ្លែថ្លៃសរុប ២$ មានន័យថាស្វាយ៥ ថ្លៃ ២$។

ស្វាយសុរប ២១០ + ២១០ = ៤២០ផ្លែ

គិតជាប្រាក់      -> ៥ផ្លែ = ២$

                    -> ៤២០ផ្លែ = T

                    T = ៤២០ x ២ / ៥ = ១៦៨$

បន្ទាប់ពីលក់បានលុយ មីង B ក៏ដកយកចំណែកគាត់ គឺ ២១០/២ = ១០៥$ ហើយគាត់យកប្រាក់ដែលនៅសល់ ១៦៨ - ១០៥ = ៦៣$ ទៅឲ្យមីង A ប៉ុន្តែមីង A តវ៉ាថា ចំណែកគាត់គឺ ២១០/៣ = ៧០$ មិនមែន ៦៣$ នោះទេ។

មីង A និងមីង B ឈ្លោះប្រកែកគ្នាមិនដាច់ស្រេច ក៏មកពឹង ខ្មែរឡូត ឲ្យជួយរកខុសត្រូវ។ សូមប្រិយមិត្តជួយរកប្រាក់ ដែលបាត់នោះផង ឥឡូវនេះ ខ្មែរឡូត ទល់តំរិះហើយ ព្រោះ ខ្មែរឡូត ក៏គិតមិនចេញដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]