ភ្នំពេញ៖ កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងលោក ពាក់មី និងជាអ្នកដឹកនាំរឿង បានបង្ហោះវីដេអូមួយ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនិយាយពាក់ព័ន្ធនឹង គ្រោះថ្នាក់ចរាចរណ៍នៅលើ ផ្លូវជាតិលេខ ៤។

បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា នាយ ពាក់មី ដែលជាតារាកំប្លែងដ៏មានប្រជាប្រិភាពនោះ បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាឲ្យអ្នកធ្វើដំណើរជាច្រើន បានបាត់បង់ជីវិត ជាមួយការបើកបរដោយគ្នាការពិចារណា នៅលើផ្លួវជាតិលេខ៤ នាពេលកន្លងមក។

ជាមួយគ្នានេះដែរ នាយ ពាក់មី បានមន្តទៀតថា ផ្លូវជាតិលេខ៤ មិនមែនជាផ្លូវជាតិដែលចង្រៃ ឬជាមានជើងកបនោះទេ គឺបណ្ដាលមកពីកត្តាអ្នកបើកបរមួយចំនួន។ បើចេះអធ្យាស្រ័យឲ្យគ្នា ព្រមប្រកបទៅដោយក្រមសីលធម៌ និងទទួលបានសុខសុវត្ថិភាពទាំងអស់គ្នាផងដែរ។

គួរបញ្ជាក់ដែរ ទាំងអស់នេះ គ្រាន់តែជាការយល់ឃើញរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយ ពាក់មី តែប៉ុណ្ណោះ ដើម្បីចៀសវាងពីការជួបគ្រោះថ្នាក់ផ្សេងៗនៅលើដងវិថីទាំងអស់ ៕ 

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាវីដេអូទាំងអស់គ្នា៖ 

នាយ ពាក់មី
នាយ ពាក់មី
នាយ ពាក់មី
វីដេអូបង្ហាញពីការបើកបរនៅលើ ផ្លូូវជាតិលេខ៤
វីដេអូបង្ហាញពីការបើកបរនៅលើ ផ្លូូវជាតិលេខ៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី