ថៃ៖ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលតារាស្រីដ៏មានប្រជាប្រិយភាព កញ្ញា Apinya និងគូដណ្ដឹងជាទីស្រលាញ់ បានបង្ហាញរូបផ្តិតមេដៃ បញ្ជាក់ក្តីស្រលាញ់ជាមួយគ្នា ធ្វើឲ្យហ្វេនៗរំភើបយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពីទាក់ទងស្នេហាជាមួយគ្នា អស់ពេលជាច្រើនឆ្នាំ ហើយក៏បានឆ្លងកាត់ការរៀបចំធ្វើពិធីភ្ជាប់ពាក្យរួចរាល់ ពេលនេះតារាស្រីរាងតូចច្រឡឹង កញ្ញា Apinya និងគូដណ្ដឹង ក៏បានសម្រេចកាន់ដៃគ្នា ទៅចុះអេតាស៊ីវិល ខណៈពេលដែលពិធីរៀបអាពាហ៍ពិពាហ៍នៅមិនទាន់រៀបចំនៅឡើយ ។

ជាមួយនឹងដំណឹងដ៏ល្អមួយនេះ អ្នកគាំទ្រជាច្រើនបានធ្វើការ នាំគ្នាចូលរួមអបអរសាទរដល់អ្នកទាំងពីរ គ្រប់គ្នា ដែលចាប់ដៃស្រលាញ់គ្នាតស៊ូរហូតមកដល់ពេលនេះ ហើយក៏សង្ឃឹមថាដំណឹងរៀបការ នឹងលេចឡើងឆាប់ៗ នាពេលខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង
Apinya និងគូដណ្ដឹង​ នាំគ្នាទៅចុះអេតាស៊ីវិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]