ភ្នំពេញ៖ ពិតជាមោទនភាពយ៉ាងខ្លាំង ដែលជារៀងរាល់ឆ្នាំតារាខ្មែរប្រុសស្រីជាច្រើនរូបបានឈ្នះពានរង្វាន់ នៅក្នុងកម្មវិធីAsia model festival នៅលើទឹកដីប្រទេសកូរ៉េ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្រ ក៏ដូចជាប្រជាជនខ្មែរ ពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងឆ្នាំនេះដែរ ក៏មានតារាខ្មែរលេចមុខនៅក្នុងការទទួលរង្វាន់នេះដែល ដោយទទួលបានដោយកញ្ញា ប៊ី សុធារី ជាបវរកញ្ញាចក្រវាលកម្ពុជា ( Miss Universe Cambodia ) ឆ្នាំ២០១៧ ស្របពេលដែរ ភាពជោគជ័យទាំងនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារាស្រីរូបនេះបានធ្វើការរាក់ទាក់ បង្ហាញភាពរួសរាយ ទៅកាន់ក្រុមតារាកូរ៉េដ៏ល្បី Wanna One និងតារាចិនហុងកុងជាច្រើននាក់ទៀត។ 

ដោយក្នុងនោះនាងបានធ្វើការ ថតរូបបង្ហាញស្នាមញញឹម ជាមួយតារាល្បីៗទាំងនោះ យ៉ាងរាក់ទាក់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបអបអរជំនួសនាង ដែលមិនត្រឹមតែបានពានរង្វាន់ មកកាន់ប្រទេសខ្មែរទេ តែនាងក៏បានបង្ហាញការរាក់ទាក់ ចំពោះតារាល្បីៗទាំងនេះថែមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប៊ី សុធារី ពេលឡើងទទួលពាន
ប៊ី សុធារី ពេលឡើងទទួលពាន
ប៊ី សុធារី ពេលឡើងទទួលពាន
ប៊ី សុធារី និងPark Jihoon សមាជិកក្រុមWanna One
ប៊ី សុធារី និង Lai Guanlinសមាជិកក្រុមWanna One
ប៊ី សុធារី និងតារាសម្តែងល្បីLim JuHwan
ប៊ី សុធារី និងអ្នកគ្រប់គ្រង កម្មវិធីTAsia Model Festival លោកYang
ប៊ី សុធារី និងMiss ASEAN លេខ១Amelia
ប៊ី សុធារី និងតារាម៉ូដែល និងសម្តែង ចិន
ប៊ី សុធារី និងតារាម៉ូដែល និងសម្តែង ចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី