(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅថ្ងៃអង្គារ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងវេលាម៉ោង៦៖១០ព្រឹក លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

លោកឧត្តមសេនីយ៍បញ្ជាក់ថា ហេតុការណ៍នេះបណ្ដាលឲ្យរបួសកម្មករ-កម្មការិនី១៦នាក់ (ប្រុសម្នាក់ និងរបួសស្រាល០៦នាក់) ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ២នាក់ និងខេត្តតាកែវ១៤នាក់។

លោកបញ្ចាក់ទៀតថា ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់តិ៍ ហើយអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈនគរបាលជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]