ភ្នំពេញ៖ ទំនើបកម្មគ្រឿងចក្រនិងបច្ចេកវិទ្យាក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស បានទាក់ទាញឲ្យអ្នកជំនាញក្នុងវិស័យផលិតស្រាបៀរនិងភេសជ្ជៈជាង១០០នាក់ពីជុំវិញពិភពលោកឲ្យធ្វើដំណើរមកទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់នៅរោងចក្រនេះកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។ 

ទស្សនកិច្ចសិក្សានៅរោងចក្រខ្មែរ ប៊ែវើរីជីស

លោកស្រី ឈុនឡាដា ម៉ាណាគុល ប្រធានសមាគមន៍ផលិតស្រាបៀរក្នុងប្រទេសថៃដែលបានដឹកនាំអ្នកជំនាញទាំងអស់ពីជាង១០ប្រទេសមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ 

«ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យផលិតស្រាបៀរនិងភេសជ្ជៈក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗដើម្បីផលិត ផលិតផលដែលទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះនឹងផ្តល់បទពិសោធន៍ដ៏ល្អ សម្រាប់សិក្ខាកាមទាំងអស់ ក៏ដូចជាឱកាសក្នុងការរៀនសូត្រពីភាពជោគជ័យរបស់ក្រុមហ៊ុនផងដែរ»។

លោក លាង ពៅ(ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ 

«រោងចក្រកាន់តែធំ ការប្រើប្រាស់គ្រឿងចក្រនិងបច្ចេកវិទ្យារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសក្នុងការផលិតស្រាបៀរនិងភេសជ្ជៈក៏កាន់តែទំនើប។ ការធ្វើបច្ចុប្បន្នភាពលើបច្ចេកវិទ្យា និងគ្រឿងចក្រនេះហើយដែលជាកត្តាអាចឲ្យក្រុមហ៊ុនខ្មែរមួយនេះរក្សាគុណភាពអន្តរជាតិសម្រាប់ផលិតផលរបស់ខ្លួន»។
ទស្សនកិច្ចសិក្សានៅរោងចក្រខ្មែរ ប៊ែវើរីជីស
ទស្សនកិច្ចសិក្សានៅរោងចក្រខ្មែរ ប៊ែវើរីជីស

ស្របគ្នានោះដែរ អគារបដិសណ្ឋារកិច្ចនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ថ្មីសន្លាងដែលទើបតែបញ្ចប់ការសាងសង់ក៏ត្រូវបានបើកទ្វារទទួលស្វាគមន៍សិក្ខាកាមអន្តរជាតិដែលបានធ្វើដំណើរមកសិក្សាស្វែងយល់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាភ្ញៀវដំបូងផងដែរ។ អគារនេះសាងសង់ឡើងដើម្បីត្រៀមស្វាគមន៍សាធារណជនណាដែលចង់មកធ្វើទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស ចាប់ពីថ្ងៃនេះតទៅ៕

ទស្សនកិច្ចសិក្សានៅរោងចក្រខ្មែរ ប៊ែវើរីជីស
ទស្សនកិច្ចសិក្សានៅរោងចក្រខ្មែរ ប៊ែវើរីជីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]