មិនមែនគ្រប់ការស្រឡាញ់ សុទ្ធតែទទួលបានការស្រឡាញ់ត្រឡប់មកវិញទេ។​ មិនមែនរាល់ការស្រឡាញ់ សុទ្ធតែគ្រប់គ្នាគេចង់បានពីអ្នកនោះឡើយ។ សម្រាប់អ្នកខ្លះ ទោះយើងស្រឡាញ់គេប៉ុនណាក៏ដោយ លះបង់ឱ្យគេច្រើនប៉ុនណាក៏ដោយ ក៏គេនៅតែមិនអាចទទួលយកការស្រឡាញ់ និងការលះបង់របស់យើងបាន ក្រោមហេតុផលតែមួយគត់គឺ ចិត្តគេមិនបានស្រឡាញ់យើង។

ពេលខ្លះ ការលះបង់ ការស្រឡាញ់ បានមកវិញត្រឹមតែការអាណិតតែប៉ុណ្ណេាះ គេមិនស្រឡាញ់យើង ក៏រឹតតែមិនអាចបង្វែរចិត្តឱ្យមកស្រឡាញ់យើង បើគេគ្មានចិត្តឱ្យយើង។

ចំណែកយើងវិញ ក៏មិនគួរព្យាយាមចូលទៅក្នុងជីវិតគេនោះដែរ បើចិត្តគេគ្មានយើង បើគេមិនព្រមបើកចិត្តទទួលស្វាគមន៍យើង វត្តមានរបស់យើង គឺមានតែធ្វើឱ្យគេទើសទាល់តែប៉ុណ្ណេាះ កុំព្យាយាមចូលទៅរំខានគេអី កុំធ្វើឱ្យគេរឹតតែស្អប់យើងទ្វេដង។

ក្ដីស្រឡាញ់មានតម្លៃ​ បើយើងប្រគល់ឱ្យទៅមនុស្សដែលគេត្រូវការ តែវានឹងក្លាយជាបញ្ហា និងអាសារបង់ បើយើងឱ្យទៅមនុស្សដែលគេមិនចង់បាន។​ មិនខ្វះទេ មនុស្សដែលគេចង់បានក្ដីស្រឡាញ់ពីយើង ដូច្នេះ កុំយកក្ដីស្រឡាញ់ដ៏មានតម្លៃមួយនេះ ទៅប្រគល់ឱ្យមនុស្សដែល មិនមានសូម្បីតែកូនចិត្តផ្ដល់ភាពសំខាន់ឱ្យយើងអី ដកចិត្តយកមកទុកវិញ ទុកការស្រឡាញ់ឱ្យមនុស្សដែលសក្តិសមនឹងទទួលបាន ទើបយើងមិនឈឺចាប់៕ 

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]