អង់គ្លេស៖ លោក Ole Gunnar Solskjaer នៅតែបន្តការដេញថ្លៃ និងចរចាជាមួយក្លិប Crystal Palace ដើម្បីនាំយកខ្សែការពារថ្មី Aaron Wan Bissaka មកចូលរួម បើទោះបីជាក្លិបនេះធ្លាប់បដិសេធសំណើ ៤០លានផោនម្តងរួចមកហើយក៏ដោយ។ លោក Solskjaer យល់ថា កីឡាករវ័យក្មេងរបស់អង់គ្លេសរូបនេះ នឹងអាចរ៉ាប់រងតួនាទីជាខ្សែការពារដែល Man UTD កំពុងខ្វះខាតនេះបានល្អ ខណៈដែល Antonio Valancia បានចាកចេញហើយ Ashley Young មានវ័យកាន់តែជ្រេរទៅហើយ។

កីឡាករ Aaron Wan Bissaka
កីឡាករ Aaron Wan Bissaka

បែបណាក៏ដោយ ការចរចានាំយក Wan Bissaka មកកាន់ Old Trafford ហាក់មិនមែនជារឿងងាយស្រួលឡើយសម្រាប់ Man UTD ខណៈដែល Crystal Palace បានដាក់តម្លៃ ៦០លានផោនសម្រាប់កីឡាកររូបនេះ ប៉ុន្តែ Man UTD ហ៊ានតម្លើងដល់ ៥០លានផោនសិនសម្រាប់ការចរចាដំណាក់កាលបន្ទាប់។

ប៉ុន្តែយ៉ាងណាមិញ ក្លិប Manchester United ក៏នៅមានជម្រើសផ្សេងទៀតដែរសម្រាប់ការចរចានាំចូលដូចជា Thomas Meunier របស់ PSG ព្រមទាំង Harry Maguire របស់ Leicester City។ យ៉ាងណាមិញ Maguire ជាកីឡាករមានភាគរយតិចដែល Man UTD អាចនាំយកមកបាន ដោយសារតែកីឡាកររូបនេះទើបតែចុះកិច្ចសន្យារយៈពេលវែងជាមួយ Leicester ហើយគេដឹងថាតម្លៃរបស់កីឡាកររូបនេះមិនក្រោម ៩០លានផោនឡើយ៕ 

កីឡាករ Thomas Meunier
កីឡាករ Harry Maguire
កីឡាករ Aaron Wan Bissaka

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]