ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ សិង្ហ មានកិត្តិយលបានរៀបចំព្រឹត្តិការណ៍អបអរសាទរដល់អ្នកឈ្នះទាំង ៣ រូប ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យនៅប្រទេសអង់គ្លេសពីកម្មវិធី «Roar and Win» របស់ស្រាបៀរ សិង្ហ។

នេះជាបទពិសោធន៍ដ៏អស្ចារ្យលើកដំបូង ដែលហ្វេនៗពិតប្រាកដរបស់ស្រាបៀរ សិង្ហ និងក្រុមបាល់ទាត់តោខៀវ Chelsea ទទួលបានអារម្មណ៍រីករាយ រំភើប ជក់ចិត្ត ដិតអាម្មណ៍ជាមួយការទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ និងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងការ កីឡដ្ឋាន Chelsea នៅក្នុងប្រទេសអង់គ្លេស។

លោក Alvin Gunyoong ដែលជានាយកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរ សិង្ហ ប្រចាំកម្ពុជាមានប្រសាសន៍ឲ្យដឹងថា៖

«ស្រាបៀរ សិង្ហ ជាស្រាបៀរគុណភាពល្អបំផុតលំដាប់ពិភពលោករបស់អាស៊ី ដែលមានដើមកំណើតនៅទីក្រុងបាងកកតាំងពីឆ្នាំ ១៩៣៣ និងត្រូវបានផលិតឡើងដោយលោក Phraya Bhirom Bhakdi »។

គាត់បានបន្តទៀតថា៖

«យើងពិតជាមានកិត្តិយស ដែលបានសហការជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោក Chelsea ក្នុងការបង្កើតកម្មវិធី Roar and Win នេះឡើង ហើយផ្តល់ឱកាសឲ្យអតិថិជនរបស់យើងបានឈ្នះរង្វាន់ជាច្រើន ជាពិសេសរង្វាន់ដ៏អស្ចារ្យដំណើរកម្សាន្តទៅអង់គ្លេស»។

យោងតាមលោកអ្នកដែលឈ្នះរង្វាន់ដំណើរកម្សាន្តទៅអង់គ្លេស បានមានចំណាប់អារម្មណ៍ឲ្យដឹងដែរថា៖

«ខ្ញុំនិយមពិសាស្រាបៀរ សិង្ហ ជាមួយមិត្តភក្តិ ហើយជាហ្វេនគាំទ្រក្រុមបាល់ទាត់ Chelsea។ ខ្ញុំរំភើបមែនទែន នៅពេលកោសឃើញរង្វាន់ទៅដើរលេងនៅអង់គ្លេស។ ចាំមើលពេលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងថតរូប ជាមួយការឡាយវីដេអូពីអង់គ្លេសឲ្យផ្អើលមិត្តភក្តិក្នុងហ្វេសប៊ុកមុ្តង»។

ហើយអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅអង់គ្លេសម្នាក់ទៀតរបស់ស្រាបៀរ សិង្ហ ក៏បានឲ្យដឹងដែរថា៖

«ខ្ញុំនឹកស្មានមិនដល់ថាខ្ញុំឈ្នះរង្វាន់សោះ ដល់ពេលកោសត្រូវរង្វាន់ខ្លួនឯងអ៊ីចឹង ខ្ញុំជឿ ១០០% ហ្ម៎ង។ សូមអរគុណស្រាបៀរ សិង្ហ ដែលផ្តល់រង្វាន់ពិតៗ ដំណើរកម្សាន្តដ៏អស្ចារ្យទៅអង់គ្លេសនេះ ដែលជួយបំពេញក្តីសុបិនរបស់ខ្ញុំតាំងពីតូច»។

ក្រុមហ៊ុនស្រាបៀរ សិង្ហ នឹងរ៉ាប់រងថ្លៃចំណាយទាំងអស់សម្រាប់អ្នកឈ្នះរង្វាន់ទៅអង់គ្លេសទាំង ៣ រូប រួមមានសំបុត្រយន្តហោះទៅមក (ភ្នំពេញ-ទីក្រុងឡុងដ៍) ការស្នាក់នៅ ម្ហូបអាហារ និងសំបុត្រទៅទស្សនាការប្រកួតបាល់ទាត់ Chelsea។

ស្រាបៀរ សិង្ហ បង្កើតឡើងតាមស្តង់ដារអន្តរជាតិ ជាក្រុមហ៊ុនផលិតភេសជ្ជៈតែមួយគត់របស់ប្រទេសថៃ ដែលប្រើគ្រាប់ធញ្ញជាតិសុទ្ធ ១០០% និងផ្កាហប់ល្អបំផុតលំដាប់ពិភពលោក ផ្តល់នូវរសជាតិដ៏ឈ្ងុយគួរឲ្យចង់ក្រេប។ ស្រាបៀរ សិង្ហ នៅតែមានរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជនរបស់ខ្លួន។ ជាវស្រាបៀរ សិង្ហ មួយកេស នឹងទទួលបានកាតកោសបញ្ចូលលុយទូរស័ព្ទ ១ ដុល្លារ និងឱកាសឈ្នះដំណើរកម្សាន្តទៅអង់គ្លេស៕

កម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
អ្នកឈ្នះនៅក្នុងកម្មវិធី «Roar and Win»
កម្មវិធី «Roar and Win»
កម្មវិធី «Roar and Win»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]