ឥណ្ឌា៖ ពាក្យចាស់លោកពោលថា សត្វមានមនោសញ្ចេតនាដូចជាមនុស្សអីចឹង។ ពាក្យនេះពិតជាត្រឹមត្រូវខ្លាំងបំផុត។ ជាក់ស្តែង ថ្មីៗនេះមានមេដំរីមួយក្បាល បានពាំសាកសពកូនរបស់វា ដង្ហែតាមផ្លូវអមជាមួយនឹងសត្វដំរីជាច្រើនក្បាលផ្សេងទៀត កំពុងតែធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែកដោយពុំដឹងខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់មួយកន្លែងក្នុងប្រទេសឥណ្ឌា ដោយបង្ហាញឱ្យឃើញថា មានមេដំរីមួយក្បាលបានប្រើប្រមោយលើកពាំសាកសពកូនរបស់វាជាមួយនឹងទឹកមុខដ៏សោកសៅបំផុត ប្រៀបដូចជាមនុស្សយើងអីចឹង។

ក្រោយមកក៏មានសត្វដំរីជាច្រើនក្បាលផ្សេងទៀត ដង្ហែសាកសពនេះជាហូរហែផងដែរ ក្នុងនោះយើងឃើញថា មិនតិចជាង ៨ក្បាលនោះទេប្រៀបបានដូចជាគ្រួសារតែមួយអីចឹង។

ទង្ទឹមគ្នានេះដែរក៏មានមនុស្សម្នានៅទីនោះចោមរោមមើលផងដែរ។

យ៉ាងណាមិញ វីដេអូនេះត្រូវបានចែកចាយលើបណ្តាញសង្គមធ្វើឱ្យមនុស្សម្នាជាច្រើនសុទ្ធសឹងតែអាណិតអាសូរសត្វដំរីទាំងនេះជាខ្លាំង អ្នកខ្លះទៀតស្ទើរតែស្រក់ទឹកភ្នែកចុះមកក៏មានដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]