បរទេស៖ ប្រិយមិត្តទស្សនិកជន ដែលកើតទាន់ជំនាន់ឆ្នាំ២០០០ ប្រាកដជាបានស្គាល់នូវ តារាចម្រៀងស្រីចាស់វស្សា Britney Spear ដែលនាងធ្លាប់មានភាពល្បីល្បាញខ្លាំង ជាមួយនឹងបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើន ដូចជាបទ Everytime បទ Criminal ជាដើម ហើយអ្វីដែលមហាជនកាន់តែដឹងច្បាស់ជាងទៅទៀតនោះ គឺនាងក៏ជាប់ឈ្មោះជា តារាចម្រៀងស្រីដែលឧស្សាហ៍ដូរមុខ គូស្នេហ៍ញឹកញាប់ផងដែរ។

ជាក់ស្តែង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ គេក៏បានប្រទះឃើញ តារាចម្រៀងស្រីចាស់វស្សាវ័យ៣៧ឆ្នាំរូបនេះ បានបណ្តើរគូស្នេហ៍ថ្មីរូបរាងសង្ហា ទៅសាសងស្នេហាគ្នាយ៉ាងផ្អែមល្ហែមនៅលើផ្ទៃសមុទ្រថែមទៀតផង។

មិនតែប៉ុណ្ណោះ បុរសដែលជាគូស្នេហ៍ថ្មីរបស់តារាស្រី Britney Spear រូបនេះ ត្រូវបានគេស្គាល់ថាជាតារាសម្តែង និងជាតារាម៉ូដែលប្រុសវ័យ២៥ឆ្នាំ មានឈ្មោះថា Sam Asghari បើគិតទៅគឺលោកមានអាយុតិចជាង Britney Spear រហូតដល់ទៅ១២ឆ្នាំឯណោះ។

ប៉ុន្តែមិនថាយ៉ាងណា មើលទៅកាន់ស្នេហារបស់អ្នកទាំងពីរពិតជាមានភាពផ្អែមល្ហែមខ្លាំង បណ្តើរគ្នាដើរលេងនៅលើឆ្នេរសមុទ្រ ក្នុងឈុតលេងទឹក បង្ហាញកាយរិការស្នេហាយ៉ាងរ៉ូមែនទិក នៅលើផ្ទៃសមុទ្រ ឃើញហើយ ធ្វើឲ្យអ្នកគាំទ្រមិនច្រណែនមិនបានឡើយ ចំពោះស្នេហាខុសវ័យរបស់អ្នកទាំងនេះ៕

Britney Spear ជាមួយនឹងគូស្នេហ៍វ័យក្មេង
Britney Spear ជាមួយនឹងគូស្នេហ៍ បណ្តើរគ្នាទៅលេងសមុទ្រ

Britney Spear ជាមួយនឹងគូស្នេហ៍
Britney Spear ជាមួយនឹងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]