ភ្នំពេញ៖ ម៉ូដស្ទ័រ (Modestore) ជាហាងលក់ទំនិញ និងជាផ្សារអនឡាញធំមួយក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវម៉ូតទាន់សម័យពេញនិយម និងសុទ្ធ ១០០% នាំចូលពីអឺរ៉ុប សហរដ្ឋអាមេរិក បានបង្កើតព្រឹត្តិការណ៍ដ៏ល្អប្រណិតមួយ ឈ្មោះថា ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party) ដើម្បីផ្តល់ជូនប័ណ្ណវីអាយភី ជូនដល់អតិថិជនដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រតាំងពីការបើកឲ្យដំណើរការលើកដំបូងរហូតដល់អស់រយៈពេលជាងពីរឆ្នាំមកនេះ។

ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី

លោកស្រី ខេងពិទូ ពុធីតា ម្ចាស់ម៉ូដស្ទ័រ (Modestore) បានមានប្រសាសន៍ថា៖ 

«ដើម្បីជាការតបស្នងចំពោះភក្តីភាព និងការជឿទុកចិត្តរបស់អតិថិជនមកលើម៉ូដស្ទ័រ យើងខ្ញុំសូមប្រគល់ជូននូវប័ណ្ណ VIP Gold Card ជូនដល់អតិថិជនចំនួន ២០ រូប និង Silver VIP card ចំនួន ១០ រូប ដែលជាអតិថិជនពិសេសបំផុត ក្នុងកម្មវិធី ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ»។ 
ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី

លោកស្រីបានបញ្ជាក់ថា យើងមានសមាជិកកាត Gold & Silver ជាច្រើន ហើយយើងនឹងបន្តកម្មវិធីផ្តល់ជូននេះនាពេលដ៏ខ្លីខាងមុខទៀត។

ម៉ូដស្ទ័របាននាំចូលបន្ថែមទៀតនូវផលិតផលម៉ាកល្បីៗរបស់បុរស និងស្រ្តីមួយចំនួនមានដូចជា៖ Mont Blanc, Concord , Versace , Dior, LV, Gicci, Prada, Ferragamo និង Yves Saint Laurent (YSL) ហើយនឹងផ្តល់់ជូននូវតម្លៃពិសេសសម្រាប់អតិថិជនណាដែលបានបំពេញលក្ខណ្ឌ ជាសមាជិកកាត។ ដូច្នេះម៉ាកល្បីៗជុំវិញពិភពលោកដែលអស់លោក លោកស្រី អ្នកនាងកញ្ញា តែងតែទិញផលិតផលទាំងនោះនៅបរទេស ពេលនេះមិនចាំបាច់ចំណាយថវិកាធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ហាងម៉ូដស្ទ័រ នឹងផ្ដល់នូវការធានាផលិតផលសុទ្ធ ១០០% និងតម្លៃសមរម្យបំផុត។

លោកស្រី ធីតា បានបញ្ជាក់ថា ការក្លាយជាសមាជិកកាត VIP Gold & Silver នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
១. ប័ណ្ណ VIP Gold នឹងទទួលបានការបញ្ចុះតម្លៃ ១៥% បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ
២. ប័ណ្ណ VIP Silver នឹងទទួល បានការបញ្ចុះតម្លៃ ១០% បន្ថែមពីលើតម្លៃដែលបានបញ្ចុះហើយ
៣. សមាជិកប័ណ្ណវីអាយភីទាំងពីរនឹងទទួលបានអាទិភាពមុនគេ ដើម្បីទិញទំនិញថ្មីៗដែលទើបមកដល់
៤. សមាជិកប័ណ្ណវីអាយភីទាំងពីរអាចប្រើប្រាស់ វីអាយភី ឡោញ (VIP Lounge) នៅក្នុងហាងម៉ូដស្ទ័រ និងរីករាយ ជាមួយកាហ្វេ ព្រមទាំងភេសជ្ជៈផ្សេងៗ។

ម៉ូដស្ទ័រ គឺជាហាងប៊ូទិកលក់សម្លៀកបំពាក់ ផលិតផលហ្វេសិន និងជាផ្សារអនឡាញដ៏ធំមួយ ដែល បានបង្កើតឡើងនាឆ្នាំ ២០១៧ ក្នុងប្រទេសកម្ពុជា។ ម៉ូដស្ទ័រមានលក់ផលិតផលទាន់សម័យសម្បូរបែបដូចជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា កាបូប ខ្សែក្រវ៉ាត់ អាហារបំប៉ន គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងវ៉ែនតា ជាដើម ហើយយើងផ្ដោតសំខាន់ទៅលើការផ្តល់ជូននូវផលិតផលសុទ្ធ ១០០% និងនាំចូលយ៉ាងសម្រិតសម្រាំងពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម ដើម្បីផ្តល់ជូនអតិថិជននូវម៉ូដដែលទាន់សម័យ និងមានគុណភាពល្អបំផុត។

ម៉ាកល្បីៗទូទាំងសកលលោក មិនត្រូវបាន ម៉ូដស្ទ័រមើលរំលងឡើយ ក្នុងនោះម៉ូដស្ទ័រមានលក់ ផលិតផលម៉ាកល្បីៗជាច្រើនដូចជា ៖ montblanc , concord , versace , Dior, LV, Gicci , Prada, Ferragamo និង YSL ជាដើម។

សូមទំនាក់ទំនងមកហាងម៉ូដស្ទ័រដើម្បីក្លាយជា VIP membership Card នេះ ឬក៏ស្វែងរកតាមរយៈអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ខណ្ឌទួលគោក ភ្នំពេញ ។ លេខទូរសព្ទទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888៕

ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី
ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី
ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី
ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី
VIP Card របស់ហាងម៉ូដស្ទ័រ
VIP Card របស់ហាងម៉ូដស្ទ័រ
VIP Card របស់ហាងម៉ូដស្ទ័រ
ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]