កូរ៉េខាងត្បូង៖ នៅថ្ងៃទី១០ ខែមិថុនានេះ ខាងភ្នាក់ងារនៃផលិតកម្ម SM Entertainment បានប្រកាសដំណឹងជាផ្លូវការមួយ ដែលធ្វើឲ្យប្រិយមិត្តគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង។

ដោយតាមរយៈសេចក្តីនោះ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ អតីតសមាជិកក្រុម F(x) តារាចម្រៀងស្រី Sulli បានកំពុងតែត្រៀមរៀបចំ ការចេញបទចម្រៀងទោលផ្ទាល់របស់ខ្លួន ជាលើកដំបូងនៅចុងខែមិថុនានេះហើយ។ ប៉ុន្តែគេមិនទាន់បង្ហើបទេថា តើជាបទចម្រៀងប្រភេទណា ហើយនាងនឹងចូលរួមសកម្មភាពផ្សព្វផ្សាយវា ដោយវិធីណានៅឡើយនោះទេ ដូចជាការចេញជាអាល់ប៊ុម ឬក៏ចេញជា Digital Audio ឬក៏ចេញតែវីដេអូបទចម្រៀងបង្ហោះនៅលើយូធូបជាដើមផងដែរ។

តារាចម្រៀងស្រី Sulli អតីតសមាជិកក្រុម F(x)

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលប្រឡូកសិល្បៈប្រមាណជាង១៤ឆ្នាំមកនេះ នេះគឺលើកទីមួយហើយ ដែលSulli មានឱកាសបានចេញបទចម្រៀងទោលផ្ទាល់ខ្លួន បើទោះបីជានាងបានចាកចេញពីក្រុម F(x) ទៅហើយក្តី និងបានជួបហេតុការណ៍រងនូវការរិះគន់ជាច្រើន ពីបណ្តាអ្នកអ៊ីនធឺណែតជារឿយៗ ប៉ុន្តែតារាស្រីរូបនេះ មិនធ្លាប់បោះចោលនូវការងារដែលខ្លួនស្រលាញ់ឡើយ ពោលគឺនាងនៅតែបន្តធ្វើការងារសិល្បៈដែលនាងស្រលាញ់ ដូចជា ការសម្តែង ដើរម៉ូត និងពេលនេះនាងក៏បានបន្តបញ្ចេញនូវបទចម្រៀងទោលរបស់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ បន្តិចទៀតនេះ តារាស្រី Sulli រូបនេះ នឹងក្លាយជាពិធីការិនីនៅក្នុងកម្មវិធីកម្សាន្ត «Night of Malicious Comment» របស់ស្ថានីយ៍ទូរទស្សន៍ JTBC2 ថែមទៀតផងដែរ ដែលត្រៀមនឹងចាក់បញ្ចាំង នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]