ភ្នំពេញ៖ អ្នកនាង កែវ ស្រីនាង ជាតារាសម្ដែងស្រី ដ៏ល្បីល្បាញ មួយរូបតាមរយៈ ទេពកោសល្យសិល្បៈពិសេស ព្រមទាំងសម្រស់ ដ៏ស្រស់ស្អាត បែបធម្មជាតិរបស់នាង។ គេតែងសង្កេតឃើញ វត្តមានរបស់នាង តែងតែលេចមុខ សម្ដែងជាតួអង្គឯក ក្នុងខ្សែភាពយន្តខ្នាតធំ ល្បីៗជាច្រើន នាពេលកន្លងមក។

លើសពីនេះ កែវ ស្រីនាង ត្រូវបានប្រិយមិត្ត ចាត់ទុកថា ជាតារាសម្ដែងស្រី ដែលមានសម្រស់ គួរឲ្យទាក់ទាញ ក្មេងជាងវ័យ បើទោះបីជា តារារូបនេះ មានស្វាមី និងមានកូនស្រីដ៏ ស្រស់ស្អាតម្នាក់ រួចមកហើយក៏ដោយ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុន តារាសាច់សខ្ជីរូបនេះ បានប្រារព្ធពិធី ខួបកំណើតរបស់ខ្លួន ដោយមានវត្តមាន របស់តារាជិតស្និទ្ធ ជាច្រើនរូបផងដែរ។ ក្នុងពេលនោះដែរ កែវ ស្រីនាង បានគ្រងក្នុងរ៉ូបដៃតូច ពណ៌ក្រហម បង្ហាញពីសាច់ដ៏សភ្លឺថ្លា និងគ្រឿងអលង្ការមួយឈុត ដែលបានរំលេចនូវ សម្រស់ដ៏គួរឲ្យចាប់អារម្មណ៍ របស់តារារូបនេះ ជាហេតុដែលធ្វើឲ្យ អ្នកគាំទ្រឃើញហើយ មិនសរសើរមិនបាននោះឡើយ៕

កែវ ស្រីនាង
កែវ ស្រីនាង​ និងមិត្តរួមអាជីព
កែវ ស្រីនាង​
កែវ ស្រីនាង​ និងមិត្តរួមអាជីព
កែវ ស្រីនាង​
កែវ ស្រីនាង​ និងកូនស្រី
កែវ ស្រីនាង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង