ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីថ្ងៃ ១៦ តុលា ឆ្នាំ២០១៧ រឿងរ៉ាវមិននឹកស្មានដល់ និងគួរឲ្យសោកស្តាយបំផុត ដែលអ្នកនាង សាន ស្រីឡៃអតីតបេក្ខភាពប្រឡងចម្រៀង The Voice Cambodia ត្រូវបានអតីតស្វាមី បាញ់សម្លាប់ចំនួន៣គ្រាប់ បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯង ដោយសារភ្លើងប្រច័ណ្ឌ កាលពីវេលាម៉ោងជាង៤ល្ងាច ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនពីសំណាក់មហាជន ។

ជាមួយគ្នានេះដែល បើគិតមកដល់ថ្ងៃនេះ អ្នកនាង សាន ស្រីឡៃ បានចាកឆ្ងាយពីអារម្មណ៍ទស្សនិកជន អស់ពេលជិត២ឆ្នាំហើយ ព្រមទាំងបទចម្រៀងរបស់ នាង មិនសូវជាបានគេលើកយក មកបកស្រាយនៅតាមកម្មវិធីនានា នោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមគណនីហ្វេសបុកផ្លូវការ របស់តារាចម្រៀងស្រីតូចច្រឡឹងកញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះវីដេអូ ពីការបកស្រាយចម្រៀងមួយបទរបស់ អ្នកនាង សាន ស្រីឡៃ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាហ្វេនៗរបស់ ខ្លួន ព្រមទាំងទទួល បានការចូលទស្សនាយ៉ាងច្រើន ត្រឹមតែរយៈពេលមិនដល់មួយម៉ោងផង ។

ក្នុងបទចម្រៀងដែលកញ្ញា បាន មុន្នីល័ក្ខ បានលើកយកបកស្រាយនោះ មានចំណងជើងថា«នឹកគេស្ទើរស្លាប់ខ្លួនហើយ»ជាចំណងដៃចុងក្រោយ របស់អ្នកនាង សាន ស្រីឡៃ ពិតជាពីរោះមែនទែន៕

តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

សាន ស្រីឡៃ
សាន ស្រីឡៃ
សាន ស្រីឡៃ
សាន ស្រីឡៃ
បាន មុន្នីល័ក្ខ
បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ