ភ្នំពេញ៖ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីផ្សព្វផ្សាយនូវការបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក ព្រមទាំងផ្តល់ជូនភាពដ៏សប្បាយរីករាយដល់អ្នកចូលរួមទស្សនាទាំងអស់ជាមួយនឹងការប្រគំតន្ត្រីដ៏ធំរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះនៅបរិវេណទល់មុខសាលមហោស្របទីក្រុងកោះពេជ្រដោយមានការចូលរួមពីកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាល្បីៗជាច្រើនរូបផងដែរដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន (CTN) ផងដែរ។ 

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក គឺជាក្រុមហ៊ុនឆ្នោតកោសដ៍ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានចាប់ដំណើរការ និងបង្ហាញវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅពេលនេះចាប់ពី ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៩ នេះតទៅដើម្បីផ្តល់ជូនរង្វាន់ដ៏ធំអស្ចារ្យដែលពុំធ្លាប់មានយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់បងប្អូន និងអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជា។

រង្វាន់ដែលក្រុមហ៊ុននឹងធ្វើការផ្តល់ជូនមានដូចជា៖ ម៉ូតូ ហុងដា ឌ្រីម , ទូរស័ព្ទ IPHONE XS MAX , ទូរទស្សន៍ 32 អ៊ីញ ទឹកប្រាក់ 40, 000, 000 លានរៀល 80, 000, 000 លានរៀល រថយន្ត គា ពីកាន់តូ ២០១៩ (Kia Picanto 2019) និងរង្វាន់ជាច្រើនទៀតសរុបជាទឹកប្រាក់ 750, 000, 000 លានរៀល។ តែអ្វីដែលកាន់តែពិសេសបំផុតនោះគឺក្រុមហ៊ុននឹងផ្តល់រង្វាន់ធំរថយន្តស៊េរីទំនើបម៉ាក TOYOTA LAND CRUISER 2019 ដ៏ថ្មីស្រឡាងមួយគ្រឿងផងដែរ! ក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថា សំណាង និងរង្វាន់ធំអស្ចារ្យនឹងក្លាយជារបស់អ្នកចូលរួមទាំងអស់ជាក់ជាពុំខានឡើយ។

សូមរំឭកផងដែរថាក្រុមហ៊ុនមិនគ្រាន់តែផ្តល់នូវមហារង្វាន់ដ៏អស្ចារ្យជូនអតិថិជនរបស់ខ្លួននោះទេតែក្រុមហ៊ុនក៏បានរួមចំណែកក្នុងការជួយដល់ការងារសង្គមផងដែរតាមរយៈការបរិច្ចាគនូវចំណូលនៃការលក់របស់ខ្លួនដើម្បីយកប្រាក់ចំណេញមួយចំណែកជួយផ្នែកមនុស្សធម៌ជូនប្រជាជនកម្ពុជាផងដែរ។ ដោយមើលឃើញថាមន្ទីរពេទ្យគន្ធបុប្ឋាជាមន្ទីរពេទ្យ និងកាកបាទក្រហមកម្ពុជា ដែលសុទ្ធតែជាស្ថាប័នជួយសង្គ្រោះជីវិតកុមារកម្ពុជាយ៉ាងច្រើនកន្លងមកហើយក៏កំពុងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុផងដែរ។

សម្រាប់លោកអ្នកដែលនឹងចូលរួមទស្សនាការប្រគំតន្ត្រីនៅថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ខាងមុខនេះ កុំភ្លេចកោសឆ្នោតនាំសំណាង ស៊ីន នីវ ទាំងអស់គ្នា ដើម្បីមានសំណាងឈ្នះនូវមហារង្វាន់យ៉ាងច្រើន។

ក្រុមហ៊ុនយើងខ្ញុំសូមជូនពរឱ្យអតិថិជនព្រមទាំងអ្នកចូលរួមទាំងអស់មានសំណាងឈ្នះរង្វាន់គ្រប់ៗគ្នា! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 077 67 67 58 / 067 67 67 58   

ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]