ភ្នំពេញ៖ នៅថ្ងៃទី ៩ ខែមិថុនា ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ។ ក្នុងថ្ងៃនេះដែរ តារាចម្រៀងស្រីរូបនេះទទួលបានការពញ្ញាក់អារម្មណ៍ និងការជូនពរជាច្រើនពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិជិតស្និទ្ធ និងអ្នកគាំទ្រ ដោយក្នុងនោះគេក៏ឃើញមានក្រុមហ៊ុនដែលនាងធ្វើជាអ្នកតំណាងបង្ហោះពាក្យពេចន៍ជូនពរនាងផងដែរ លើកលែងតែប្រេ៊នទឹកអប់ម៉ាក «Longue លង្គង៍»

ដោយឡែកនៅយប់ថ្ងៃដដែលនោះ ស្រាប់តែកំពូលតារាចម្រៀង ពេជ្រ សោភា ទទួលបានការពញ្ញាក់អារម្មណ៍យ៉ាងរំភើបមួយជាមួយនឹងនំខួបកំណើតដ៏ស្រស់ស្អាតពីម្ចាស់ទឹកអប់ម៉ាក «Longue លង្គង៍» ទៅវិញ ។ 

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ម្ចាស់ទឹកអប់ម៉ាក «Longue លង្គង៍» បានជូនពរឱ្យកំពូលតារាចម្រៀងស្រីខាងលើ មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត មានការងារថ្មីៗច្រើនៗ ពិសេសសូមឱ្យការសហការរវាងនាង និ ទឹកអប់ម៉ាក «Longue លង្គង៍» កាន់តែរលូនទៅមុខ និងធ្វើឱ្យ «Longue លង្គង៍» ទទួលបានភាពរីកចម្រើនល្បីល្បាញដូចនាងអ៊ីចឹង ។

ងាកមកកំពូលតារាចម្រៀង ពេជ្រ សោភា វិញ នាងក៏បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការពញ្ញាក់អារម្មណ៍មួយនេះ ពិសេសសារជូនពរដ៏មានអត្ថន័យពីម្ចាស់ទឹកអប់ម៉ាក «Longue លង្គង៍» តែម្ដង ដែលធ្វើឱ្យខួបកំណើតនាងឆ្នាំនេះកាន់តែមានន័យ៕ 

ទឹកអប់ម៉ាក «លង្គង៍» ធ្វើខួបកំណើតឱ្យ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា