ភ្នំពេញ៖ ដូចយើងដឹងហើយថា បច្ចុប្បន្ននេះបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងខណៈពេលដែលគ្រឿងឧបករណ៍អេឡិចត្រូនិកកំពុងក្លាយជាឧបករណ៍ដែលពេញនិយមបំផុត និងមានស្ទើរតែគ្រប់ផ្ទះជាពិសេសសម្រាប់កូនៗជាទីស្រឡាញ់ទាំងអស់តែម្តង។

Samsung Galaxy Tab A 2019

យ៉ាងណាមិញឪពុកម្តាយ ឬអាណាព្យាបាលស្ទើរតែទាំងអស់ ក៏កំពុងតែមានការព្រួយបារម្ភផងដែរជាមួយនឹងបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកទាំងអស់នោះ ព្រោះពួកគាត់មិនអាចគ្រប់គ្រង និងដឹងថា តើកូនៗរបស់ពួកគាត់ប្រើប្រាស់វាបានត្រឹមត្រូវក្នុងផ្លួវល្អបានកម្រិតណានោះទេ ដោយខ្លាចក្រែងថាកូនៗនឹងអាចប្រើប្រាស់វាខុសបែបបទ។

ប៉ុន្តែចាប់ពីពេលនេះលោកអ្នកឈប់បារម្ភទៀតទៅ ជាមួយនឹងមុខងារនៃកម្មវិធី Kids Home ដែលបំពាក់មកស្រាប់ក្នុង Samsung Galaxy Tab A 2019 អាចជួយលោកអ្នកក្នុងការគ្រប់គ្រង និងកំណត់ការកម្សាន្តដ៏មានសុវត្ថិភាពជូនបុត្រធីតារបស់លោកអ្នកផងដែរ។ ជាពិសេសមុខងារ Kids Home នេះអាចធ្វើឱ្យកូនលោកអ្នកមានការរីកចម្រើនផ្នែកខួរក្បាល និងកាន់តែវៃឆ្លាតផ្នែកឌីជីថល (Digital Development) ក្នុងពេលវេលាកម្សាន្តរបស់ពួកគាត់បន្ទាប់ពីការសិក្សាស្ទើរតែពេញមួយថ្ងៃនោះ។

Samsung Galaxy Tab A 2019
Samsung Galaxy Tab A 2019

សរុបសេចក្តីមកកម្មវិធីមុខងារ Kids Home ដែលមកជាមួយ Samsung Galaxy Tab A 2019 គឺជាកន្លែងនៃការកម្សាន្តដ៏មានសុវត្ថិភាព និងសប្បាយរីករាយបំផុតសម្រាប់បុត្រធីតារបស់លោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកសម័យទំនើបនេះ។ ដូច្នេះលោកអ្នកប្រាកដជាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការកម្សាន្ត និងប្រើប្រាស់គ្រឿងអេឡិចត្រូនិករបស់កូនៗជាទីស្រឡាញ់របស់លោកអ្នក។ ពេលនេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 2019 នេះជាជម្រើសថេប្លេត ដែលល្អបំផុតសម្រាប់លោកអ្នក និងក្រុមគ្រួសាររបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]