រុស្ស៊ី៖ ឆ្មាកំសត់មួយក្បាលត្រូវបានកាត់ជើងទាំងអស់ ព្រោះតែមានរបួសធ្ងន់ ពេលនេះអាចមានភាពរីករាយវិញ បន្ទាប់ពីទទួលបានជើងសិប្បនិម្មិតថ្មី។

យោងតាមប្រភពបានឱ្យដឹងថា ឆ្មាអភ័ព្វមួយក្បាលនេះត្រូវបានគេបោះបង់ចោលនៅក្នុងតំបន់ស៊ីបេរី ក្រោមសីតុណ្ហភាព -៤០អង្សាសេ បណ្តាលឱ្យជើងរបស់វាទាំងអស់ មានរបួសជាទម្ងន់រហូតដល់ត្រូវកាត់ជើងចោលទាំង៤ទើបអាចជួយសង្រ្គោះជីវិតវាបាន។ ជាក់ស្តែងឆ្មាកំសត់មួយក្បាលនេះច្បាស់ជាមិនអាចដើរបានទៀតទេ។

កូនឆ្មាកំសត់ Ryzhik

ប៉ុន្តែម្ចាស់ថ្មីរបស់វា បានព្យាយាមជួយវាឱ្យអស់លទ្ធភាព ពោលគឺនាំវាទៅពេទ្យសត្វមួយកន្លែងដើម្បីតជើងសិប្បនិម្មិតថ្មីឱ្យវា។

ជើងសិប្បនិម្មិតថ្មីនេះ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់កូនឆ្មាមួយក្បាលនេះ ហើយត្រូវបានជឿថាវាគឺជាឆ្មាដំបូងគេបង្អស់ដែលតជើងសិប្បនិម្មិតប្រភេទនេះ។

លោកគ្រូពេទ្យ Sergey Gorshkov បានប្រាប់ក្រុមសារព័ត៌មានថា៖

«វាគឺជាឆ្មាដំបូងគេបង្អស់លើលោកដែលទទួលការវះកាត់តជើងសិប្បនិម្មិតថ្មីនេះ។ ជើងសិប្បនិម្មិតនេះត្រូវបានតភ្ជាប់ជាមួយនឹងឆ្អឹងរបស់កូនឆ្មានេះយកតែម្តង។»

កូនឆ្មាកំសត់ Ryzhik
កូនឆ្មាកំសត់ Ryzhik

លោកគ្រូពេទ្យបានបញ្ជាក់បន្ថែមទៀតថា ការវះកាត់នេះពិតជាទទួលបានជោគជ័យល្អប្រសើរណាស់។ បើទោះបីជាកូនឆ្មាឈ្មោះ Ryzhik នេះដើរពុំសូវមានលំនឹងបន្តិចមែននាពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកជឿថា វានឹងអាចសម្របខ្លួនដើរបានស្រួលនៅពេលបន្តិចទៀត។

ចុងក្រោយ លោកក៏បាននិយាយថា ឆ្មានេះមិនបានព្យាយាមយកជើងសិប្បនិម្មិតនេះចេញទេ នោះមានន័យថាវាសប្បាយចិត្តចំពោះការមានជើងថ្មីនេះហើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]