អ៊ីតាលី៖ អ្នកចាត់ការថ្មីរបស់ក្លិប Inter Milan លោក Antonio Conte កំពុងចាប់អារម្មណ៍ចង់ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Marco Asensio របស់ Real Madrid ក្នុងនាមជាកីឡាករដំបូងដែលលោកនាំចូលនារដូវកាលនេះ។ យោងតាមសារព័ត៌មានអ៊ីតាលី Correire dello Sport បានរាយការណ៍ថា លោក Conte ជឿជាក់ថា Asensio នឹងជាគោលដៅដែលអាចនាំចូលមកកាន់ក្លិបបាននាទីផ្សារដោះដូរកីឡាករខាងមុខនេះ ស្របពេលដែលលោក Zinedine Zidane កំពុងធ្វើការរុះរើក្រុម ដើម្បីត្រៀមប្រជែងពានកំពូលផ្សេងៗ។

លោក Antonio Conte
កីឡាករ Marco Asensio

គួរឱ្យដឹងដែរថា លោក Conte ក៏ធ្លាប់បានប្រមាញ់ Asensio ផងដែរ គ្រាដែលលោកនៅដឹកនាំ Chelsea ប៉ុន្តែយ៉ាងណាមិញ ឧបសគ្គសម្រាប់លោកនាពេលនោះ គឺការជាប់បម្រាមទិញ-ដូរកីឡាកររបស់ Chelsea។ យ៉ាងណាក្តី ការចរចាដើម្បីនាំយក Asensio មិនមែនជារឿងងាយឡើយសម្រាប់លោក Conte ខណៈដែលលោក Zidane ធ្លាប់និយាយថា លោកចង់រក្សាទុកកីឡាករអេស្ប៉ាញនេះ នៅទឹកដី Santiago Bernabeu បន្តទៀត។ បែបនេះហើយទើបគេដឹងថា Conte ក៏បានត្រៀមផ្លូវក្រោយរួចជាស្រេច ក្នុងការចរចាជាមួយក្លិប Frankfurt ដើម្បីនាំយកខ្សែប្រយុទ្ធមួយរូបគឺ Ante Rebic៕

លោក Zinedine Zidane
កីឡាករ Ante Rebic
កីឡាករ Marco Asensio

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]