រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​បុរស​ជា​មន្ត្រី​ផ្នែករ​ដ្ឋបាល​នៃ​ក្រសួង​បរិ​ស្ថាន​ម្នាក់​ បាន​​​សម្លាប់​ខ្លួន​​ដោយ​លោត​ពីលើ​អគារ​ជាន់​ទី៤ (អគារ​ក្រសួង) ​ស្លាប់យ៉ាងអាណោចអាធ័ម នៅ​ព្រឹក​ថ្ងៃ​ទី១០ ​មិថុនា ​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្ក​ឱ្យ​មានការ​យ៉ាងខ្លាំង​នៅកន្លែងកើតហេតុ ។

សេចក្តីរាយការណ៍បន្តថា ​ស្ថិតនៅកន្លែងកើតហេតុ ​​សម្ថ​កិច្ច​ជំនាញ​កំពុង​តែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​​សព ​ដោយ​ទទួលបាន​​ប្រភព​បឋមថា ជន​រង​គ្រោះជ​មាន​អាយុ​​​ប្រហែលជាង​៣០​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​​បរិស្ថានេះ ដោយ​ទទួល​បន្ទុក​ផ្នែករ​ដ្ឋបាល​ តែ​នៅ​មិនទាន់​ស្គាល់ឈ្មោះនៅឡើយ ។

ពាក់ព័ន្ធ​នឹង​ការ​លោត​សម្លាប់​ខ្លួន​របស់​មន្ត្រី​រូបនេះ ក៏មិនទាន់​ដឹង​ពីមូលហេតុ​នោះដែរ ខណៈ​កម្លាំង​កំពុងចុះ​ស្រាវជ្រាវបន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]