រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ធ្វើការ​កាត់​ទម្លាក់​ស្លាក​យីហោ តាម​បណ្ដា​ហាង​លក់ដូរ និង​ភោជនីយដ្ឋាន​នានា​ដែល​ល្មើស​ទៅ​នឹង​គោល​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។ ដោយ​ស្លាក​យីហោ​ហាង​ទាំងនោះ​មួយ​ចំនួន​បាន​សរសេរ​តែ​អក្សរ​ចិន ឬ​អក្សរ​អង់គ្លេស​សុទ្ធ គ្មាន​អក្សរ​ខ្មែរ ឬ​មាន​អក្សរ​ខ្មែរ​ដែរ​ប៉ុន្តែ​នៅ​ពីក្រោម​អក្សរ​បរទេស​ជាដើម ។

ជា​ពិសេស​ការ​លើក​តម្លើង​ដាំ​បង្គោល​ស្លាក​យីហោ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បែប​អនាធិបតេយ្យ​គ្មាន​សណ្ដាប់ធ្នាប់​តែ​ម្ដង ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង ជា​បន្តបន្ទាប់​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​ខាងលើ​បាន​ចុះ​កាត់​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុង​បុរី​ព្រី​លោកប៉ា​ង លី​ដា អភិបាលរង ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ម្ចាស់​ទីតាំង​ត្រូវ​មាន​ស្មារតី ដើម្បី​ចូលរួម​សហការ​សណ្តាប់ធ្នាប់ បរិស្ថាន ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ក្នុង​មូលដ្ឋាន ជៀសវាង​យក​ស្លាក់​យ៊ី​ហោ មក​ដាក់​រំលោភ​លើ​ចំណី​ផ្លូវ ស្លាក​សរសេរ​ខុស​ប្រក្រតី មាន​តែ​អក្សរ​ចិន អក្សរ​ខ្មែរ មិន​មាន​ខុស​ពី​គោលការណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នេះ គឺជា​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​គ្រប់​ផ្លូវ​ទាំងអស់​នៅ​ទូ​ទាំង​ខណ្ឌ ជា​ពិសេស​តម្រូវ​ឲ្យ​ម្ចាស់​ហាង​លក់ដូរ និង​ភោជនីយដ្ឋាន​ទាំងអស់​ដែល​បាន​ចូល​មក​ស្នាក់​នៅ​រកស៊ី​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ត្រូវ​តែ​គោរព​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ដូច​ជា គោលការណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​លើក​ស្លាក​យីហោ​ដែល​មាន​សរសេរ​អក្សរ​ខុស ឬ​សរសេរ​អក្សរ​បរទេស​គ្មាន​អក្សរ​ខ្មែរ និង​មាន​អក្សរ​ខ្មែរ​ដែរ​តែ​នៅ​ពីក្រោម​អក្សរ​បរទេស​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ពេល​កន្លង​មកនេះ​បាន​រក​ឃើញ​ស្លាក​យីហោ​ហាង​ជា​ច្រើន ស្ថិត​នៅ​តាម​បណ្ដា​ផ្លូវ​នានា​ទូ​ទាំង​ខណ្ឌ​ដែល​ល្មើស គឺ​សរសេរ​អក្សរ​បរទេស​អត់​មាន​អក្សរ​ខ្មែរ​សូ​ម្បី​១​តួ​ឡើយ ។

ជា​ពិសេស​ភាគច្រើន​មាន​តែ​អក្សរ​ចិន​តែ​ម្ដង ព្រមទាំង​លើក​ដាំ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​រឹងទទឹង​ទៅ និង​ការ​ណែនាំ​របស់​អាជ្ញាធរ​ថែម​ទៀត​ផង ។ ដូច្នេះ​ទើប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ត្រូវ​បាន​កម្លាំង​ចុះ​កាត់​ទម្លាក់​ចេញ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ដែរ​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ​ឲ្យ​ម្ចាស់​ហាង​ទាំងនោះ​ត្រូវ​តែ​គោរព​ច្បាប់ ។

ការ​លើក​ស្លាក​ត្រូវ​តែ​សរសេរ​អក្សរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​របស់​ខ្មែរ​មិន​ត្រូវ​តម្លើង​ស្លាក​យីហោ​ខុស​បន្ត​ទៀត​ឡើយ ។ ម្យ៉ាងទៀត​មុន និង​តម្លើង​ស្លាក​យីហោ​ត្រូវ​តែ​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សិន ហើយ​ក្នុង​ករណី​មិន​ព្រម​ស្ដាប់​នៅ​តែ​បន្ត​ល្មើស​ទៀត និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ ឬ​បិទ​ហាង​ឈប់​ឲ្យ​ដំណើរការ​តែ​ម្ដង ៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]