ព័រទុយហ្គាល់៖ ក្រោយបញ្ចប់ការប្រកួត UEFA Nation League កីឡាករ Cristiano Ronaldo បានប្រាប់ទៅកាន់ខ្សែការពារ Matthijs de Ligt ថារូបគេគួរតែចូលរួមជាមួយ Juventus នារដូវកាលក្រោយនេះ។

កីឡាករ Cristiano Ronaldo
កីឡាករ De Ligt

ក្រុមជម្រើសជាតិរបស់ De Ligt បានចាញ់ព័រទុយហ្គាល់ ១-០ នៅកីឡដ្ឋាន Estadio Do Dragao ប៉ុន្តែយ៉ាងណាមិញ គេសង្កេតឃើញកីឡាករ De Ligt បានឈរជជែកគ្នា និងសើចលេងជាមួយ Ronaldo ក្រោយពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ក្រុមអ្នកកាសែតបានសួរទៅកាន់ De Ligt ថា តើពួកគេបានជជែកគ្នាអំពីអ្វី? ខ្សែការពាររបស់ក្លិប Ajax រូបនេះបានបង្ហើបថា Ronaldo បានព្យាយាមបញ្ចុះបញ្ចូលឱ្យរូបគេទៅចូលរួមក្លិប Juventus ជាមួយគាត់។

De Ligt និយាយទៅកាន់សារព័ត៌មាន NOS ថា៖ “ខ្ញុំរៀងភ្ញាក់ផ្អើលបន្តិចដែរ ពេលដែលគាត់ (Ronaldo) បានប្រាប់ឱ្យខ្ញុំផ្ទេរទៅអ៊ីតាលី”។ យ៉ាងណាក្តី ពាក់ព័ន្ធជាមួយអនាគតរបស់គេ De Ligt និយាយថា៖ “ពេលនេះ ខ្ញុំដល់ពេលសម្រាកវិស្សមកាលហើយ។ ខ្ញុំនឹងពិចារណាថា តើក្លិបណាជាកន្លែងដែលល្អបំផុតសម្រាប់ខ្ញុំ ហើយខ្ញុំនឹងធ្វើការសម្រេចចិត្តតែម្តង។” កីឡាករវ័យ ១៩ឆ្នាំរូបនេះបានបន្តថា៖ “សម្រាប់កីឡាករវ័យក្មេងដូចខ្ញុំ បញ្ហាដំបូងបង្អស់គឺខ្ញុំនឹងជ្រើសរើសក្លិបណាដែលអាចផ្តល់កៅអីដំបូងឱ្យខ្ញុំលេងបានជាប់លាប់។ នេះជារឿងសំខាន់បំផុត”៕ 

កីឡាករ De Ligt
កីឡាករ Cristiano Ronaldo​ និង De Ligt
កីឡាករ Cristiano Ronaldo​ និង De Ligt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]