ថៃ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចហើយ ពីវីដេអូមួយ ដែលតារាសម្ដែងស្រីស៊ិចស៊ី កញ្ញា Bitoey Rsiam បានបង្ហាញកាយវិការ ខ្លាចឈើគូស ដែលបានទទួលរងមតិរិះគន់ជាខ្លាំង នៅលើបណ្ដាញសង្គមនានា។

យ៉ាងណាមិញ ទើបតែពេលថ្មីៗនេះ តារាស្រី កញ្ញា Bitoey ក៏បានចេញមុខបកស្រាយមូលហេតុដែលខ្លាចឈើគូសបែបនេះ ក៏ព្រោះតែកាលពីនៅក្មេង នាងធ្លាប់រងរបួសដោយសារតែភ្លើង រហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដូច្នេះហើយឲ្យតែអ្វីដែលពាក់ព័ន្ធនឹងភ្លើង គឺថានាងមិនហ៊ានក្បែរនោះឡើយ ចាប់តាំងកាលពីពេលនោះ រហូតដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ តារាស្រី កញ្ញា Biteoy ក៏បានសុំទោសចំពោះវីដេអូ ដែលបង្ហាញពីចរិតដែលសមរម្យមួយនេះ ប៉ុន្តែទាំងនេះមិនមែនជាការសម្ដែងនោះទេ តែរូបនាងពិតជាខ្លាច ហើយជាពិសេសក៏មិនធ្លាប់ប៉ះពាល់របស់ទាំងនេះទៀតឡើយ បន្ទាប់ពីធ្លាប់រងរបួសម្ដងរួចមក៕

Bitoey
Bitoey
Bitoey
Bitoey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]