ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខ្លួន ខកចិត្តសម្រាប់បទចម្រៀងថ្មីរបស់តារាចម្រៀងវ័យក្មេង ជ័យ សុវ៉ាត ដែលមិនត្រឹមតែបង្ហើរសំនៀងបានយ៉ាងពីរោះទេ សូម្បីតែទេសភាពស្អាតប្លែកខ ណៈដែលលោកបានចេញទៅកម្សាន្ត និងផ្តិតយករូបភាពដោយផ្ទាល់នៅប្រទេសស្វីសផងដែរ។

ក្នុងបទចមម្រៀងនេះដែរ ចាក់ចំបេះដូងអ្នកគាំទ្រពិសេស មិត្តៗយុវវ័យគឺបទ មានចំណងជើងថា”ស្មានថាគេស្រលាញ់យើង” ដែលជាបទចម្រៀងថ្មីនិពន្ធឡើងដោយ លោក និស្ស័យ។ បទនេះ ចាប់ផ្តើមមានការគាំទ្រ កាន់តែខ្លាំងក្រោយពីគេបានទស្សនាវីដេអូដែលបានផ្តិតយកទេសភាពដ៏ស្រស់ស្អាត នាតំបន់មួយចំនួននៅប្រទេស ស្វីស។ 

បញ្ចេញមិនទាន់បាន២៤ម៉ោងផងបទមួយនេះ មានអ្នកចូលទស្សនារាប់សែននាក់ជាមួយនឹងការសរសើរមិនដាច់ពីមាត់ ទាំងទឹកដមសំនៀង និងវីដេអូដ៏ទាក់ទាញ។ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានបញ្ជាក់ថា លោកពិតជារំភើបនឹងការគាំទ្រជាថ្មីបន្ត ក្រោយពីបទចម្រៀងមួយចំនួន របស់លោកក្នុងផលិតកម្មសាន់ដេទទួលបានការគាំទ្រជាច្រើន។ 

តារាចម្រៀងប្រុសវ័យក្មេងរូបនេះ បានបន្តទៀតថា លោកបានឆ្លៀតថតយកទិដ្ឋភាពដ៏ស្រស់ស្អាតនាតំបន់មួយចំនួននៃប្រទេសស្វីស គ្រាដែលលោកបានដើរកម្សាន្តនៅទីនោះ។

ទោះជាយ៉ាងណានេះ មិនមែនជាលើកទី១ទេ ដែលបទចម្រៀងរបស់តារាចម្រៀងប្រុសអតីតម្ចាស់ជ័យលាភីកម្មវិធី”ផ្កាយរះក្នុងសួន” ទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសក្រុមយុវវ័យ។ 

ក្រោយជ្រកក្រោមដំបូលផលិតកម្មសាន់ដេ តារាចម្រៀងរូបនេះធ្លាប់បានធ្វើឲ្យផ្ទុះការគាំទ្រជាបន្តបន្ទាប់ដែលភាគច្រើន ជាបទមនោសញ្ចេតនា ដែលអ្នកស្តាប់ភាគច្រើនពេញចិត្តទឹកដមសំនៀង របស់តារាចម្រៀងរូបនេះ មានដូចជាបទ”កុំប៉ះសង្សារខ្ញុំ” បទ”ស្រលាញ់អូនដល់កាន់ឈើច្រត់” បទ”ក្រចេះស្នេហ៍បង” ជាដើម៕

តោះទៅទស្សនាបទចម្រៀងទាំងអស់គ្នា៖

ជ័យ សុវ៉ាត់
ជ័យ សុវ៉ាត់
ជ័យ សុវ៉ាត់
ជ័យ សុវ៉ាត់
ជ័យ សុវ៉ាត់
ជ័យ សុវ៉ាត់
ជ័យ សុវ៉ាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជ័យ សុវ៉ាត