កូរ៉េខាងត្បូង៖ មហាជនជាច្រើន បានស្គាល់រួចមកហើយ សមាជិកម្នាក់ប្រចាំក្រុមBlackpinkគឺ កញ្ញា Lisa ដែលជាតារាស្រីម្នាក់ ទទួលបានភាពនិយមខ្លាំង ខាងផ្នែកក្បាច់រាំ និងការតុបតែងខ្លួន ដ៏គួរឲ្យទាក់ទាញផងដែរ។

ជាទូទៅ គេតែងសង្កេតឃើញLisa និយមស្ទីលលេងខ្លួន បែបសាមញ្ញៗ តែមើលទៅពោរពេញ ដោយភាពគួរឲ្យ ស្រលាញ់ជានិច្ច។​ប៉ុន្តែ ស្រាប់តែថ្មីៗនេះ Lisa បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ហ្វេនៗ ក្រោយពីបានឃើញ រូបភាពប៉ុន្មានសន្លឹករបស់នាង។

តាមរយៈរូបភាពទាំងនោះ តារាកូរ៉េរូបនេះ​ បានផ្លាស់ប្ដូរទាំងស្រុង នូវស្ទាយ៍ផាត់មុខ​​ ដោយងាកមក ជ្រើសរើសស្ទីលបែបបរទេស និងមើលទៅមាន ភាពស៊ិចស៊ីថែមទៀតផង។ លើសពីនេះ នាងបានលាបក្រែម ពណ៌ប្រភេទស្លេកៗ ដែលខុសពីរាល់ដង គឺ Lisa តែងតែមានបបូរមាត់ ពណ៌ក្រហម ឬទឹកក្រូចជានិច្ច។

ទោះបីជាមាន ការផ្លាស់ប្ដូរស្ទាយ៍ Make Up បែបណាក៏ដោយ ក៏ Lisa ត្រូវបានហ្វេនៗសរសើរមិនដាច់ ពីមាត់នោះឡើយ ពីសម្រស់ដ៏គួរឲ្យ ចាប់អារម្មណ៍របស់នាង៕

Lisa ពេលផ្លាស់ប្ដូរស្តាយ៍Make up
Lisa ពេលផ្លាស់ប្ដូរស្តាយ៍Make up
Lisa ពេលផ្លាស់ប្ដូរស្តាយ៍Make up
Lisa ពេលតុបតែងខ្លួនបែបសាមញ្ញ
Lisa ពេលតុបតែងខ្លួនបែបសាមញ្ញ
Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]