តៃវ៉ាន់៖ នៅក្នុងរឿងភាគចិន ភាគច្រើនប្រិយមិត្ត តែងតែឃើញមុខ តារាស្រីមុខស្លូត នាង Joe Chen ដែលតែងលេចមុខ នៅគ្រប់រឿងតែម្តង ជាពិសេស​ក៏តែងតែដើរតួឯកទៀតផង។ ការដែល ផលិតករ លើកនាង ជាតួឯក សឹងតែគ្រប់រឿង ក៏ព្រោះតែសមត្ថភាព ពេញទីរបស់នាង មិនថា សម្តែងបែបណា នាងតែងតែ ធ្វើបានជានិច្ច ហើយក៏គូបផ្សំ សម្រស់ផងដែរ បើមិនសូវស្អាត ក៏គេមិនសូវយកនាង ជាតួ​ធំ ក្នុងរឿងប៉ុន្មានដែរ។

ប៉ុន្តែមួយរយៈចុងក្រោយនេះដែរ តារាស្រីរូបនេះ ត្រូវគេចាប់អារម្មណ៍ថា មុខមាត់របស់នាង ហាក់ដូចជា​ស្លេកស្លាំង និងមានសភាព មិនសូវទាក់ទាញ ដូចកាលពីមុនសោះ។ អ្វីដែលគេភ្ញាក់ផ្អើល កាលពីមួយរយៈមុន Joe Chenក៏បានឡើងកម្មវិធីមួយ ដោយគេឃើញ រូបរាងរបស់នាង ឡើងគីឡូបំផុត កាន់តែចាស់ជាងមុនទៅទៀត នៅពេលនាង ធាត់បែបនេះ។ 

មិនយូរមិនឆាប់ ស្រាប់តែ​ធ្លាយរូប២សន្លឹកទៀត​ ខណៈព័ត៌មានរឿងឡើងទម្ងន់របស់នាង មិនទាន់សាបរលាប ដោយគេឃើញមុខនាង ទ្រុឌទ្រោមខ្លាំង ដែលអាចនិយាយបានថា ដូចជាមនុស្សវ័យចំណាស់ម្នាក់ បើមិនបានប្រាប់ ប្រាកដមិនជឿទេថា ជារូបនាង។

ចំពោះរូបថតទាំងនោះ បានបង្ហាញឲ្យឃើញ​ស្នាមជ្រីវជ្រួញ ភ្នែកស្លក់ខ្លាំង និងដូចជាអស់កម្លាំងណាស់។ ក្នុងនោះ ហ្វេន​ ក៏បានសំណូមពរឲ្យនាង សម្រាកពីការងារឲ្យបានច្រើនផងដែរ ដើម្បីថែរក្សាសម្រស់របស់នាង ឡើងមកវិញ៕

Joe Chen
Joe Chen
Joe Chen
Joe Chen
Joe Chen ឡើងគីឡូ
ធ្លាយរូបថត ដ៏មិនសូវស្អាតរបស់នាង
ធ្លាយរូបថត ដ៏មិនសូវស្អាតរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]