ព័រទុយហ្គាល់៖ ក្រុមម្ចាស់ផ្ទះ បញ្ចខែលព័រទុយហ្គាល់ បានយកឈ្នះក្រុមហូឡង់ដោយលទ្ធផលតានតឹង ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីទម្លាក់ក្រុមស្វីសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្មីៗនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់

ក្រុមរបស់លោក Fernando Santos បានឈ្នះជើងឯកទ្វីបអឺរ៉ុបម្តងរួចមកហើយកាលពីឆ្នាំ ២០១៦ ខណៈដែលការស៊ុយមួយគ្រាប់របស់ Goncalo Guedes បានជួយឱ្យព័រទុយហ្គាល់ឈ្នះពានរង្វាន់ថ្មីមួយបន្ថែមទៀត ហើយលោក Santos និយាយថា នេះគឺជាភស្តតាងដែលបញ្ជាក់ពីការរួបរួមគ្នាតែជាក្រុមតែមួយ។

គួរបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះរបស់ព័រទុយហ្គាល់ ជាការបំប៉ោងសំណាញ់ទីដោយកីឡាករ Guedes របស់ Valancia នៅនាទីទី ៦០ ដែលជាការរួមសហការយ៉ាងល្អពី Bernado Silva។ ដោយឡែកចំពោះលទ្ធផលសម្រាប់ក្រុមដណ្តើមចំណាត់ថ្នាក់លេខ៣ គឺតោកំណាចអង់គ្លេស បានយកឈ្នះក្រុមស្វីស ដោយលទ្ធផលបាល់ប៉េណាល់ទីកាត់សេចក្តី (៥-៦)៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និងហូឡង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]