ខេត្តកំពង់ឆ្នាំង ៖ អគារ3ខ្នង នៃសាលាបឋមសិក្សាយុគន្ធរ ស្ថិតក្នុងភូមិឆ្នុក ទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង កាលពីម៉ោង10និង30នាទីព្រឹក ថ្ងៃទី9 ខែមិថុនា ឆ្នាំ2019 ដោយសង្ស័យថា បណ្តាលមកពីផ្ទុះអាគុយរបស់ផ្ទាំងសឡា ។
លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានឱ្យដឹងថា សាលាបឋមសិក្សា យុគន្ធរ ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង ដោយមិនអាចជួយអ្វីបានទេ ហើយការឆេះនេះ ក៏មិនដឹងមូលហេតុឱ្យបានច្បាស់លាស់ដែរ តែសង្ស័យបណ្តាលមកពីអគ្គិសនីរបស់ផ្ទាំងសឡា ។ លោកមេឃុំបញ្ជាក់ថា នៅពេលកើតហេតុ គ្មានអ្វីជួយសង្គ្រោះបានទេ ព្រោះសូម្បីតែរថយន្តពន្លត់អគ្គិភ័យរបស់នគរបាល ក៏មិនអាចទៅជួយបានដែរ ព្រោះនៅត្រើយម្ខាងនៃទន្លេ ។
ដោយឡែកលោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌ បានដឹងថា អគ្គិភ័យនេះ គឺសង្ស័យបណ្ដាលមកពីផ្ទុះអាគុយរបស់ផ្ទាំងសឡា ដែលទើបនឹងដាក់បានប៉ុន្មានថ្ងៃមុនពេលកើតហេតុតែបណ្ណោះ នេះ បើយោងរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ ផ្អែកលើសាក្សីបំភ្លឺ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]