(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌដូនពេញ បានបញ្ជូនខ្លួនស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាងអាវុធខ្លី ទៅតុលាការដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរនិងចោទប្រកាន់តាមផ្លូវច្បាប់ ពាក់ពន្ធ័ករណីបាញ់ចំនួន ២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងកុដិលេខ២៣ ក្នុងគោលបំណងព្រះសង្ឃព្រះនាម ស៊ូ ពិសីដ្ឋ។

សូមបញ្ជាក់ថាហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង ៦៖១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនបង្កឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅផ្ទះជួល ជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិព្រែកដូងហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូ ពិសិដ្ឋ អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ គង់នៅវត្តសារ៉ាវ័ន្ត កុដលេខ២៣ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌដូនពេញបានឲ្យភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតហេតុ មាននារីម្នាក់បានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មកឈប់ពីមុខកុដិលេខ២៣ រួចក៏បានដើរចូលទៅខាងក្នុងកុដិ ស្រាប់តែពេលនោះក៏បានលឺសំលេងផ្ទុះអាវុធចំនួនមួយគ្រាប់ នៅខាងក្នុង រួចមកនារីខាងលើ ក៏បានដើរចេញមកខាងក្រៅ បាញ់ចំនួន ១គ្រាប់ទៀតបង្កការភ្ញាក់ផ្អើលតែម្តង។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌ ក៏បានចុះមកដល់កន្លែងកើតហេតុបានឃាត់ខ្លួនស្រីដែលជាជនបង្កនោះ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

តាមប្រភពព័ត៌មានបន្តថា កន្លងមកប្តីរបស់នារីខាងលើបានទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមន៍ដាក់ឲ្យប្រពន្ធស្រឡាញ់កាន់តែខ្លាំង ក្រោយពីសង្ឃដាក់មន្តអាគមន៍ រួចមក ប្តីរបស់គាត់ចេះតែឈឺមិនដែលលស់ថ្ងៃសោះ ដោយមានការអន់ចិត្ត ទើបនារីខាងលើទៅប្រទេសថៃ រួចក៏ទិញកាំភ្លើងខ្លី មួយដើមម៉ាក (ឡុកអូទ្រីសមីនី) ក្នុងតម្លៃ ១៥០០ដុល្លារសហរដ្ឋអាមេរិកមកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់តែម្តង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]