ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានរៀបចំសិក្ខាសាលាសុខភាពក្រោមប្រធានបទ «រោគសញ្ញានៃជំងឺបេះដូង និងបញ្ហាដែលបណ្ដាលឲ្យខូចតំរង់នោម និងក្រពេញប្រូស្តាត» ដែលធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិតសឹង្ហបុរី ហូ ស៊ីវ​ ហុង​ ឯកទេសតំរង់នោម និងក្រពេញប្រ៉ូស្តាត និង លោកស្រីវេជ្ជបណ្ឌិត អ៊ុំ សុដារី ឯកទេស ជំងឺបេះដូង​ ដោយមានការចូលរួមយ៉ាងឱទ្បារឹក ពីសំណាក់ឯកឧត្តម លោកជំទាវ​​ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។​

កម្មវិធីនេះត្រូវបានបង្កើតទ្បើង ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិក្ខាកាម ព្រមទាំងចែករំលែកបន្តជូនដល់ក្រុមគ្រួសារ និងមិត្តភ័ក្រ្ត ឱ្យយល់ច្បាស់អំពីរាង្គកាយ រោគសញ្ញាសុខភាព​ និងការយល់ដឹងអំពីមូលហេតុនៃជំងឺ​ដែលអាចកើតទ្បើងបាន​ ជាពិសេស យល់ដឹងអំពីការថែរក្សាសុខភាពបេះដូង​ និងការព្យាបាលជំងឺបេះដូងអោយទាន់ពេលវេលា ព្រោះជំងឺនេះអាចបណ្តាលអោយអ្នកជំងឺបាត់បង់ជីវិតក្នុងរយៈពេលយ៉ាងឆាប់រហ័ស​។​ លើសពីនេះទៅទៀត ជំងឺតំរង់នោម ក៏ជាបញ្ហាចំបងមួយ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនកំពុងជួបប្រទះ ហើយក៏ជាប្រធានបទមួយនៅក្នុងកម្មវិធីផងដែរ។ 

សិក្ខាសាលាសុខភាព
សិក្ខាសាលាសុខភាព

លោកស្រី គួន ធីតា អគ្គនាយិកានៃមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ​បានមានប្រសាសន៌ថា៖

«នេះគឺជាព្រឹត្តការណ៌ទីមួយហើយ ដែលមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដោយមានកិច្ចសហការពីស្ថាបនសុខាភិបាលសឹង្ហបុរី ខរនឺរស្តូន អេស៊ាហែល (Cornerstone Asia Health)​ បានរៀបចំទ្បើងក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសុខភាព ​ ហើយក៏ជាការចូលរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ តាមរយៈ​ការពិគ្រោះ ការស្រាវជ្រាវ ការវិភាគ និងការព្យាបាលជំងឺទៅតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់ធានាជូនសុវត្ថិភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត​​។»​

លោកស្រី គួន ធីតា បានបន្តទៀតថា៖ 

«ដោយមានកិច្ចសហការពីភាគី​សឹង្ហបុរី ខរនឺរស្តូន អេស៊ាហែល (Cornerstone Asia Health) មន្ទីរពហុព្យាបាល និងសម្ភព​ អរៀនដា បានទទួលបានការគាំទ្រពីអតិថិជនគ្រប់មជ្ឈដ្ឋាននិង ពង្រីកបានវិសាលភាពកាន់តែធំ។ មន្ទីរ​ពហុ​ព្យាបាល ​អរៀន​ដា ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់ចំពោះអ្នកជំងឺគ្រប់រូប។ ​ការសង្រ្គោះជីវិតមនុស្ស ទាមទារ​ជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងក្រមសីលធម៌ និងប្រសិទ្ធភាពនៃការព្យាបាលដែលទាំងនេះ ផ្តើមចេញពីអាកប្ប​កិរិយា​​ទន់ភ្លន់ ទឹក​​ចិត្ដ​​អាណិតអាសូរ ការផ្តល់កម្លាំងចិត្ត និងការ​លើកទឹកចិត្តដល់អ្នកជំងឺ។ នេះគឺជាកត្តាជោគជ័យរបស់មន្ទីរពហុព្យាបាល និងសម្ភព​អូរៀនដា ក្នុងរយ:ពេលកន្លងមក»។​
លោកស្រី គួន ធីតា

មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា នឹងធ្វើរៀបចំកម្មវិធីបែបនេះបន្ថែមទៀត ដោយនឹងលើកយក ប្រធានបទសំខាន់ៗផ្សេងទៀត ដើម្បីចែករំលែក និងផ្តល់ជូនដល់សិក្ខាកាម នូវចំណេះដឹងថ្មីៗ ស្តីអំពីការថែទាំសុខភាព និង វិធីបង្ការសុខភាព ហើយរាល់កម្មវិធីនឹងត្រូវបានបើកទូលាយ សំរាប់សាធារណជន ក្នុងការចូលរួមសិក្សាស្វែងយល់អំពីសុខភាព និងមកពិគ្រោះយោបល់។

គួររំលឹកផងដែរថា មន្ទីរពហុព្យាបាល អរៀន​ដា មិនមែនជាគ្លីនិកថ្មីនោះទេ តែបានវិវឌ្ឍន៍ខ្លួនពីគ្លីនិកតូចមួយមានឈ្មោះថា សុខា ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០១៥ មកម្លេះ។

ដោយមានការគាំទ្រចំពោះគុណភាពនៃការព្យាបាល ក្នុងរយៈពេលបួនឆ្នាំកន្លងមក និងដោយមើលឃើញពីតម្រូវការជាក់ស្តែង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមានតម្រូវការសេវាកម្មព្យាបាលប្រកប​ដោយគុណភាព និងស្តង់ដារខ្ពស់ យើងបានពង្រីកវិសាលភាព និងសេវាកម្មពីគ្លីនិកតូចមួយទៅជាមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា​ នេះ។ 

សិក្ខាសាលាសុខភាព

មន្ទីរពហុព្យាបាល អរៀនដា បានបើកដំណើរការសាកល្បងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលមកដល់ត្រីមាសទី១ ឆ្នាំ២០១៩ មន្ទីរ​ពហុ​ព្យាបាល ​អរៀន​ដា មានវេជ្ជបណ្ឌិតដែលកំពុងបម្រើការចំនួន២៨​នាក់ និងបុគ្គលិកសរុបចំនួន៨១នាក់។ 

បច្ចុប្បន្ន មន្ទីរពហុព្យាបាល អរៀនដា​​ ជាស្ថាបនសុខាភិបាលឯកជន ដែលកំពុងបម្រើ​សេវា​សុខាភិបាលជូនប្រជាជនដោយផ្តល់​ការពិគ្រោះ​ ​និង​ព្យាបាល​ទៅលើ​ផ្នែក​ជាច្រើន​ដូចជា​ផ្នែកជំងឺលំបាកមានកូន ​​សម្ភ​ព ​រោគស្ត្រី ជំងឺ​កុមារ​ ​ ជំងឺ​ទូទៅ ជំងឺ​បេះដូង​ ជំងឺតម្រង់នោម ជំងឺក្រពះពោះវៀន ​​សេវា​សង្គ្រោះបន្ទាន់ សេវាសង្រ្គោះបន្ទាន់តាមយន្តហោះពិសេស ២៤ម៉ោង​ សេវាថែទាំអ្នកជំងឺតាមផ្ទះ និងសេវា​បញ្ចូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ​ដែល​រាល់​សេវាកម្ម​ទាំងអស់​ត្រូវបាន​បង្កើតឡើង ​ដើម្បី​ឆ្លើយតបទៅ​នឹង​តម្រូវការ​របស់​អ្នកជំងឺ​នា​ពេល​បច្ចុប្បន្ន។ 

មន្ទីរ​ពហុ​ព្យាបាល ​អរៀន​ដា ​មាន​វេជ្ជបណ្ឌិត​ល្បី​ៗ​ ដែល​កំពុង​បម្រើការ​ក្នុង​ស្ថាបន​ជាតិ​ ​និង​អន្តរជាតិ​ដែល​មាន​ជំនាញ​ឯកទេស ​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ រួមផ្សំ​ជាមួយ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ៗនាំចូលពីបរទេស​ ​បន្ទប់​ពិសោធន៍​ ​សាល​វះកាត់​ បន្ទប់​សំរាល ​និង​បន្ទប់​សំរាក​ត្រូវបាន​រៀបចំ​ដោយ​វិស្វករ​វេជ្ជសាស្ត្រ​បរទេស​ដើម្បី​ផ្ដល់ជូន​នូវ​ផាសុកភាព​ ​និង​គុណភាព​នៃ​ការព្យាបាល​កម្រិត​ស្តង់ដារ​អន្តរជាតិ៕  

សិក្ខាសាលាសុខភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]