ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទម្លាប់របស់ខ្មែរតែងតែមានការដង្ហែ ជាមួយនឹង ទីងមោង ទៅតាមផ្លូវ ភូមិស្រុករបស់ពួកគេ ខណៈពេលដែលទីងមោងនីមួយៗ សុទ្ធតែមានមុខមាត់ការច្នៃឡើងផ្សេងៗពីគ្នា ដែលមានមុខជាយក្ស មនុស្សស្រី និងប្រុសជាដើម។

តែពេលនេះ ស្រាប់តែមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកច្នៃទីងមោងម្នាក់ បានធ្វើការបង្ហាញរូបរាងមុខមាត់ទីងមោង យ៉ាងស្រស់ស្អាត និងប្លែកភ្នែកជាងសព្វដង ស្របពេលដែលទីងមោង កាលពីប៉ុន្មានឆ្នាំមុនមានមុខមាត់គួរឲ្យខ្លាច និងមានមនុស្សជាច្រើនរត់នៅពេលដែលឃើញវា។

ដោយក្នុងនោះឃើញថាទីងមោង ទាំងនោះបានធ្វើឡើង ដូចទៅនឹងមុខមាត់របស់តារាមួយចំនួនរបស់ខ្មែរ ដែលមានដូចជាកញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោកងួន ចាន់ដេវីត និងតារាវ័យក្មេង បុត្រ។

ទន្ទឹមនឹងរូបភាពនៃមុខមាត់របស់ទីងមោងទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួន ពិតជាមិនសរសើរមិនបាននោះទេ ជាមួយនឹងស្នាដៃដ៏ប្លែក មិនធ្លាប់មានពីមុនមក ដែលធ្វើឡើងដូចទៅនឹងមុខមាត់ តារាល្បីៗរបស់ខ្មែរយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ទីងមោងមុខមាត់ដូច មាន សូនីតា
ទីងមោងមុខមាត់ដូច បាយ៉ារិទ្ធ និងមាស សុខសោភា
ទីងមោងមុខមាត់ដូច ងួន ចាន់ដេវីត
ទីងមោងមុខមាត់ដូច បុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត