ចិន៖ បើនិយាយពីតារាស្រីលំដាប់លេខ១នៅប្រទេសចិន លោកអ្នកប្រាកដជានឹកឃើញដល់ Fan Bingbing ជាក់ជាមិនខាន។ ជាការពិតណាស់នាងជាតារាស្រីដែលទទួលបានការពេញនិយមបំផុត ទាំងទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាត។

ជាក់ស្តែងរាល់ពេលដែលនាងបង្ហាញខ្លួននៅក្នុងកម្មវិធីម្តងៗ តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកកាសែត អ្នកគាំទ្រ និងអ្នកចូលរួមនៅក្នុងកម្មវិធីទាំងអស់។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ភាពល្បីល្បាញរបស់តារាស្រីរូបនេះហាក់ដូចជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយមានព័ត៌មានអាស្រូវជាច្រើនទាក់ទងនឹងនាង។

ដោយវេបសាយល្បីមួយរបស់ប្រទេសសឹង្ហបុរីបានឲ្យដឹងថា រូបភាពរបស់ Fan Bingbing នៅលើផ្ទាំងផ្សព្វផ្សាយកម្មវិធី «The Starlight Internet Festival 2019» ត្រូវបានគេកាត់ចេញ ក្រោយមានក្រុមអ្នកគាំទ្រចេញមកប្រតិកម្ម ថាមិនគួរយករូបនាងមកផ្សព្វផ្សាយ ព្រោះនាងមានរឿងអាស្រូវជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះគេសង្កេតឃើញ នាងមិនសូវទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ដូចមុននោះទេ ហើយសូម្បីតែអ្នកកាន់កាមេរ៉ាផ្សាយក្នុងទូរទស្សន៍ក៏មិនសូវថតនាងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
ផ្ទាំងផ្សព្វផ្សាយដែលកាត់រូបនាងចេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]