កូរ៉េខាងត្បូង៖ នៅថ្ងៃទី៨ ខែមិថុនានេះ បានបែកធ្លាយនូវរូបថតជួបជុំយប់អធ្រាត្រ នៅក្នុងហាងបារមួយកន្លែង រវាងតារាចម្រៀងស្រី Nancy សមាជិកក្រុម Momoland ជាមួយនឹងតារាចម្រៀងប្រុស២រូបផ្សេងទៀត គឺ Eric និង Q មកពីក្រុម The Boyz ដោយរូបថតរបស់ពួកគេត្រូវបានគេសង្ស័យថា លួចថតដោយក្រុមអ្នកគាំទ្ររោគចិត្ត Sasaeng ហ្វេនដោយលួចតាមដានពួកគេ និងថតរូបទាំងនេះបង្ហោះនៅលើបណ្តាញសង្គម Twitter ។

តាមរយៈរូបថតខាងក្រោមនេះផងដែរ បានឲ្យឃើញថា តារាចម្រៀងប្រុសស្រីទាំងប៉ុន្មាននេះ បានជួបជុំគ្នាដើរលេងនៅយប់អធ្រាត្រជាលក្ខណៈផ្ទាល់ខ្លួន និងត្រូវបានអ្នកលួចថតទម្លាយថា ពួកគេបានផឹកស្រា និងជក់បារី នៅក្នុងបន្ទប់ឯកជននៅក្នុងបារមួយកន្លែង ដែលអនុញ្ញាតិអាចឲ្យជក់បារីបានផងដែរ។ ហើយបន្ទាប់មក តារាប្រុសស្រីទាំងនេះក៏បានចាកចេញពីបារមួយនេះជាក្រុម និងបានទៅដើរលេងបន្តនៅមួយកន្លែងផ្សេងទៀតផងដែរ។

តារាប្រុស Q តារាស្រី Nancy និងតារាប្រុសEric

ប៉ុន្តែមិនថាយ៉ាងណា ក្នុងនោះគេក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមតារាប្រុសស្រីមួយក្រុមនេះ គឺមានតែតារាប្រុស Q ដែលមានឈ្មោះកំណើតថា Changmin-ah ម្នាក់ប៉ុណ្ណោះជាអ្នកដែលជក់បារីនៅក្នុងបន្ទប់នោះ។

តួយ៉ាង ក្រោយបែកធ្លាយរូបថតទាំងនេះ ពាសពេញបណ្តាញទំនាក់ទំនងសង្គម តារាចម្រៀងប្រុសសមាជិកក្រុម The Boyz ទាំងពីរដួងនេះ ក៏បានធ្វើការសុំទោសទៅកាន់អ្នកគាំទ្រ ចំពោះទង្វើរបស់ខ្លួនផងដែរ។

ដោយឡែក បើទោះបីជាយ៉ាងណា ក៏មានបណ្តាអ្នកគាំទ្រមួយចំនួនផ្សេងទៀត មានការខឹងសម្បាយ៉ាងខ្លាំង ចំពោះអ្នកដែលអសុជីវធម៌លួចថតរូបរបស់តារាទាំង៣រូបនេះ ទាំងដែលគ្មានការអនុញ្ញាត ដោយតាមពិតទៅវាគឺជាសិទ្ធិបុគ្គលរបស់តារាទាំង៣រូបនេះ ដោយក្រៅពីអាជីពសិល្បៈពួកគេក៏អាចមានសិទ្ធិជួបជុំ ឬដើរលេងជាមួយនឹងមិត្តភក្តិរបស់ពួកគេ ដូចជាមនុស្សទូទៅបានផងដែរ៕

ប្រទះឃើញNancy នៅជាមួយ Eric និង Q ក្នុងប៊ារមួយកន្លែង កណ្តាលយប់អាធ្រាត្រ
ប្រទះឃើញNancy នៅជាមួយ Eric និង Q ក្នុងប៊ារមួយកន្លែង កណ្តាលយប់អាធ្រាត្រ
ប្រទះឃើញNancy នៅជាមួយ Eric និង Q ក្នុងប៊ារមួយកន្លែង កណ្តាលយប់អាធ្រាត្រ
ប្រទះឃើញNancy នៅជាមួយ Eric និង Q ក្នុងប៊ារមួយកន្លែង កណ្តាលយប់អាធ្រាត្រ
Nancy សមាជិកក្រុម Momoland
Nancy សមាជិកក្រុម Momoland
Nancy សមាជិកក្រុម Momoland
Eric សមាជិកក្រុម The BoyZ
Eric សមាជិកក្រុម The BoyZ
Eric សមាជិកក្រុម The BoyZ
Q សមាជិកក្រុម The BoyZ
Q សមាជិកក្រុម The BoyZ
Q សមាជិកក្រុម The BoyZ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]