ម៉ាឡេស៊ី៖ កាលពីថ្មីៗកន្លងទៅនេះ សារព័ត៌មានក្នុងប្រទេស បានចេញផ្សាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងប្រទេសម៉ាឡេស៊ី អំពីតារាចម្រៀងជនជាតិម៉ាឡេស៊ីម្នាក់ឈ្មោះថា Samantha Ee Kai Chee បានរៀបមង្គលការជាមួយបុរសអ្នកជំនួញវ័យ ៧១ ឆ្នាំ មានឈ្មោះថា Datuk Tai Huat Chang។ ពិធីមង្គល់ការនេះ ត្រូវបានរៀបចំនៅសណ្ឋាគាលំដាប់ផ្កាយ ៥ ដែលមានទីតាំងចំកណ្តាលទីក្រុង កូឡាឡាំពួ តែម្តង។

ម៉្យាងវិញទៀត អ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់ពិធីមង្គលការរវាងកូនក្រមុំ ខុសវ័យពីកូនកំលោះរហូតដល់ ៤១ ឆ្នាំមួយគូនេះ បានឲ្យដឹងបន្ថែមថា ខណៈពេលកំពុងរៀបការកូនក្រមុំមានផ្ទៃពោះ ៦ខែរួចទៅហើយ ហើយនាងនឹងត្រូវសម្រាលក្នុងខែកញ្ញាឆាប់ៗខាងមុខនេះផងដែរ។ ចំពោះការមានផ្ទៃពោះនេះ តារាចម្រៀងរូបនេះមិនអាចលាក់បាំងពីក្រសែភ្នែកអ្នកកាសែតបានឡើយ ព្រោះថាក្នុងពិធីមង្គលការ ពោះរបស់នាងមានសភាពធំបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា លោក Datuk Tai Huat Chang គឺជាប្រធាននៃក្រុមហ៊ុន GE Mining Sdn Bhd។ ហើយនេះគឺជាលើកទី២ហើយ ដែលរូបលោកបានរៀបការ។ លើសពីនេះ អ្វីដែលបញ្ជាក់បន្ថែម ពីមិត្តភក្តិរបស់តារាចម្រៀងវ័យ ២៩ ឆ្នាំរូបនេះ បានឲ្យដឹងបន្ថែមថា ការរៀបការរវាងនាង និងបុរសវ័យ ៧១ ឆ្នាំរូបនេះ គឺដោយការស្រលាញ់ ចេញពីបេះដូងពិតៗ មិនមែនដោយសារទឹកលុយនោះទេ ដូច្នេះហើយគ្រប់គ្នាកុំវាយតម្លៃពួកគេតែត្រឹមសម្បកក្រៅ។

គួរឲ្យដឹងផងដែរថា នាង Samantha Ee Kai Chee កើតនៅក្នុងឆ្នាំ ១៩៩០ នៅប្រទេសម៉ាឡេស៊ី។ ហើយរូបនាង គឺជាអតីតសមាជិកក្នុងក្រុម Four Golden Princess។ ក៏ប៉ុន្តែក្រុមរបស់នាង ត្រូវបានបំបែកតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ លុះ១៣ឆ្នាំក្រោយ មកដល់ឆ្នាំនេះ ទើបនាងសម្រេចចិត្តចូលរោងការជាមួយបុរសអ្នកជំនួញវ័យ ៧១ ឆ្នាំរូបនេះតែម្តង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Samantha និង ស្វាមី
Samantha និង ស្វាមី
Samantha និង ស្វាមី
Samantha និង ស្វាមី
ពិធីមង្គលការSamantha និង ស្វាមី
ពិធីមង្គលការSamantha និង ស្វាមី
Samantha និងសមាជិកក្រុមចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]