បន្ទាប់​ពី​រវល់​នឹង​ការងារ​ពេញ​មួយ​សប្ដាហ៍​ហើយ នៅ​យប់​ថ្ងៃ​សុក្រ​ដូច្នេះ ប្រហែល​ជាមាន​គ្នា​យើង​ខ្លះ បបួល​ជុំគ្នា ទៅ​ញ៉ាំ​អាហារ ឬ​ផឹកស្រា។ ប៉ះ​ស្អែក ថ្ងៃ​សៅរិ៍ អត់​ធ្វើការ​ទៀត គ្នាយើង​ខ្លះ បែប​ផឹក​មិន​តិច​នោះ​ទេ សង្ស័យ​អស់​មួយ​យួរ ថែម​មួយ​យួរ​ទៀត​ហើយ។ តែ​មុន​ផឹក តើ​គួរញ៉ាំ​អាហារ​ប្រភេទ​អ្វីខ្លះ ទើប​ល្អ?
នេះ​ជា​អ្វីដែល​អ្នកជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ និង​មិន​គួរញ៉ាំ មុន​ពេល​ផឹក៖

១- ញ៉ាំ​អាហារ​សុខភាព

អាហារមាន​ជាតិ​សរសៃ ប្រូតេអ៊ីន និង​ខ្លាញ់​ល្អ​ចំពោះ​សុខភាព ដូចជា ខ្លាញ់ត្រី។ អាហារ​ទាំង​នេះជួយ​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន។

២- គួរ​ដឹង​ថា គ្រឿងស្រវឹង​មួយ​ចំនួន ធ្វើ​ឲ្យ​យើង​កាន់តែ​ឃ្លាន

ប្រភេទ​ភេសជ្ជៈ​ផ្អែម ដូចជា ស្រាក្រឡុក មាន​កាឡូរី​ខ្ពស់ ធ្វើឲ្យ​យើង​កាន់តែ​ឃ្លាន​ឡើង ដូច្នេះ​យើង​គួរ​ដឹង​បរិមាណ​ប៉ុន្មាន ដែល​យើងគួរ​ផឹក។

៣- ផឹក​ស្រា ១ ឬ ២​មុខ ច្រើន​បំផុត

យើង​មិនគួរផឹក​ស្រាលាយ​គ្នា​ច្រើន​មុខ​នោះទេ ព្រោះ​វាប៉ះពាល់ដល់​សុខភាព​យ៉ាងខ្លាំង។ យក​ល្អ ផឹក​តែ ១ ឬ ២ ​មុខ​បាន​ហើយ។

៤- ត្រៀម​ទុក​មុន កុំឲ្យ​ឃ្លាន​នៅ​ថ្ងៃ​បន្ទាប់

ប្រសិនបើ​យើង​ផឹកស្រា​អស់ច្រើន នោះ​យើង​ប្រហែល​មាន​អារម្មណ៍​ឃ្លាន នៅ​ថ្ងៃ​បន្ទាប់។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ ផឹកទឹក​ខ្លះពេល​ផឹកស្រា ហើយ​មុនចូល​គេង ផឹកទឹក និង​ញ៉ាំ​អាហារ​សម្រន់​ខ្លះ ដែល​មាន​ជាតិ​សរសៃ និង​ប្រូតេអ៊ីន។ អាហារសម្បូរ​ជាតិ​សរសៃ ស្ថិតនៅ​ក្នុង​ក្រពះ​បាន​យូរ ដូច្នេះ​វា​មិន​ធ្វើ​ឲ្យ​យើងងាយ​ឃ្លាន​នោះទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]