កំពង់ធំ៖ ស្រុកស្ទោងដែលធ្លាប់ជាស្រុកសម្បូរសប្បាយមួយស្ថិតនៅក្នុងខេត្តកំពង់ធំ មាន ១៣ ឃុំជាចំណុះ ក្នុងនោះឃុំម្សាក្រង មានភូមិបី ដែលទទួលរងគ្រោះរីងស្ងួតខ្សត់ទឹកដូចជា ភូមិអូដូង ភូមិជីមាស ភូមិសំបូរជើង បានជួបគ្រោះរាំងស្ងួតគ្មានទឹកប្រើប្រាស់ជាង១០ឆ្នាំហើយ ហើយឥឡូវនេះ ក្រោមកិច្ចសហការណ៍គ្នាកសាងទំនប់ស្ទាក់ទឹក១ ដើម្បីបានជាផ្លូវ និងទប់ទឹកសម្រាប់ប្រើប្រាស់។

ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម យឹម លាត តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានមូលជាមតិសាងសង់ទំនប់ទឹកភូមិជីមាស ដើម្បីបានជាបឹងស្ទាក់ទឹកមួយប្រវែង១គីឡូម៉ែត្រ ទទឹងប្រវែង ៧១​ ម៉ែត្រ ជម្រៅ ១៣ ម៉ែត្រ កំពស់ ៥,៦០ ម៉ែត្រ ខ្នងលើ ៣,៦០ ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ និងសិស្សនុសិស្សឆ្លងកាត់ ដែលបានការចូលរួមពីប្រជាសហគមន៍ និងឧបត្ថមពីក្រុមហ៊ុនវេរលុយធំ ទ្រូម៉ាន់នី។ ឯកឧត្តមបានមានប្រសាសន៍ថា៖ 

«ពួកយើងរួបរួមជួយគ្នា ដើម្បីប្រជាជនយើងទទួលបានការរស់នៅឱ្យកាន់តែប្រសើរឡើង និងជួយជម្រុញលើកកម្ពស់ឱ្យក្រុមយុវជនរបស់យើងក្លាយជាទំពាំងស្នងឬស្សី ។ ហើយក៏សូមអរគុណដល់ ក្រុមហ៊ុនទ្រូម៉ាន់នីផងដែរដែលតែងតែយកចិត្តទុកដាក់ចំពោះការងារសង្គម ក៏ដូចជាលើកកម្ពស់សុខមាលភាពប្រជាជនខ្មែរយើង»។

លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា៖

«ខ្ញុំពិតជាសប្បាយរីករាយជាអតិប្បរិមាពេលដែលបានឃើញស្នាមញញឹមរបស់ ពុកម៉ែ បងប្អូន ពូមីង ដែលពួកគាត់រីករាយជាមួយក្តីសង្ឃឹមក្នុងជីវភាពរស់នៅ ទាំងប្រើប្រាស់ ទាំងស្រោចស្រូបដំណាំជាង ៤០០ គ្រួសារ»។

ការសាងសង់នេះបានរួចរាល់ជាស្ថាពរកាលពីពេលថ្មីៗនេះ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី ៨ មិថុនា ២០១៩ ដែលមានការចូលរួមពីឯកឧត្តម យឹម លាត តំណាងរាស្រ្តប្រចាំមណ្ឌលកំពង់ធំ អភិបាលស្រុក មេភូមិទាំង៣ស្រុក ក្រុមហ៊ុនទ្រូម៉ាន់នី និង ប្រជាពលរដ្ឋទាំងបីភូមិ ប្រកបដោយភាពពេញចិត្ត និងបានបរិភោគនំបញ្ចុកសាមគ្គីជុំគ្នាយ៉ាងសប្បាយរីករាយយ៉ាងខ្លាំងបំផុត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែយកចិត្តទុកដាក់ក្នុងកម្មវិធីសប្បុរសជាច្រើនជារៀងរាល់ឆ្នាំ ។ ក្រៅពីេសវាវេរលុយក្រុមហ៊ុនទ្រូម៉ាន់នី ក៏មានកម្មវិធី TrueMoney App អាចផ្ញើលុយមិនគិតថ្លៃសេវា បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ និងទិញសំបុត្រកុនមិនបាច់តម្រងជួរ។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
ទំនប់ស្ទាក់ទឹកភូមិជីមាស
ទំនប់ស្ទាក់ទឹកភូមិជីមាស
ទំនប់ស្ទាក់ទឹកភូមិជីមាស
សាលាបឋមសិក្សាជីមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]