ភ្នំពេញ៖ ជាការពិតណាស់ ជីវិតរបស់មនុស្សយើងម្នាក់ៗ ត្រូវការបំពេញដោយភាពរស់រវើក និងបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់។ ជាពិសេសគឺយុវវ័យសម័យថ្មី ដែលនៅវ័យក្មេងៗ យើងត្រូវតែធ្វើឱ្យជីវិតកាន់តែមានន័យប្រកបទៅដោយភាពជឿជាក់ ហើយឈប់និយាយពាក្យថា ខ្ញុំមិនអាច ខ្ញុំមិនហ៊ាន ខ្ញុំខ្លាច តទៅទៀត។ ក្នុងនោះសម្រស់គឺជារឿងសំខាន់ណាស់ ដែលបុរសនារីសម័យថ្មីមិនអាចខ្វះបាន ជាពិសេសគឺសក់ស្អាត បាត់អង្គែ និងគ្មានរមាស់ គឺជាអ្វីដែលគ្រប់គ្នាប្រាថ្នាចង់បាន។

សម័យនេះគេឈប់រស់នៅប្រជែងគ្នាដោយភាពនិន្ទាឈ្នានីសទៀតហើយ ប៉ុន្តែគេវាស់ភាពមានបានរវាងគ្នា ដោយការរស់នៅជាមួយនឹងសេចក្តីសុខ ភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង។ បើអ្នកមិនស្រលាញ់សម្រស់ខ្លួនឯង អ្នកហាក់ដូចជាកំពុងតែដើរឃ្លាតឆ្ងាយពីអ្នកដទៃរាប់រយគីឡូម៉ែត្រ។

ដូច្នេះយើងត្រូវរស់នៅជាមួយនឹងអ្វីដែលយើងប្រាថ្នា ព្រោះ Selsun តែងតែនៅក្បែរអ្នកជានិច្ច គ្រប់ពេលដែលអ្នកមានបញ្ហា។ ជាពិសេសគឺបញ្ហាអង្គែនៅលើស្បែកក្បាល ដែលបណ្តាលឱ្យអ្នកអស់ភាពជឿជាក់លើខ្លួនឯង ហើយស្ទើរតែមិនហ៊ានចេញទៅក្រៅជួបគេឯងព្រោះមានអង្គែ។ តែចាប់ពីពេលនេះទៅអ្នកអាចទម្លាក់សក់របស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយភាពជឿជាក់ និងលែងមានក្តីបារម្ភពីអង្គែទៀតហើយ ជាមួយនឹង Selsun ជាសាប៊ូកក់សក់កម្ចាត់អង្គែ និងបំបាត់រមាស់។

Selsun គឺជាប្រភេទសាប៊ូកក់សក់ប្រឆាំងអង្គែយ៉ាងមានប្រសិទ្ធភាពតាមរយៈសកម្មភាពរបស់ Selenium Sulfide ដែលអាចកម្ចាត់ប្រភេទផ្សិត ដែលអាចបង្កជាអង្គែ និងពង្រឹងកោសិកាស្បែកក្បាលឱ្យមានភាពរឹងមាំឡើងវិញ។ ម្យ៉ាងទៀត Selsun មានបន្ថែមនូវសារធាតុបន្ទន់សក់ទ្វេរដង ព្រមទាំងសារធាតុលាងជម្រះសក់ ដែលអាចធ្វើឱ្យសក់កាន់តែស្រស់ស្អាត មានសុខភាពល្អ ទន់រលោង លែងមានអង្គែ និងលែងរមាស់។ Selsun ក៏អាចការពារស្បែកក្បាលពីការកើតអង្គែឡើងវិញផងដែរ។

សាប៊ូកក់សក់ប្រឆាំងអង្គែ Selsun

ហើយរបៀបប្រើប្រាស់ក៏ងាយស្រួលថែមទៀត៖
- ក្រឡុកឱ្យសព្វមុននឹងប្រើប្រាស់
- អាចប្រើបាន ២ ដងក្នុងមួយសប្តាហ៍ (សម្រាប់ការព្យាបាល)
- អាចប្រើបាន ១ ដងក្នុងមួយសប្តាហ៍ (សម្រាប់ការពារកុំឱ្យអង្គែកើតឡើងវិញ)។
កុំថាមិនអីណា៎ សុខភាពស្បែកក្បាលរបស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់មិនចាញ់សុខភាពខាងផ្នែកផ្សេងៗប៉ុន្មាននោះទេ ហើយភាពស្រស់ស្អាតរបស់អ្នកនឹងកើនឡើងថែមមួយកម្រិតទៀតជាមួយនឹងសក់ស្អាតគ្មានអង្គែ។
ងាយស្រួល ចំណេញពេលវេលា ហើយថែមទាំងបានភាពស្រស់ស្អាតថែមទៀត រកឯណាបាន?
គួរបញ្ជាក់ផងដែរថា សាប៊ូកក់សក់ Selsun នាំចូលដោយក្រុមហ៊ុន ROHTO ដែលមានជំនាញខ្ពស់ក្នុងការកំចាត់អង្គែ រូបមន្តមកពីប្រទេសជប៉ុន ប្រើតែ ២ សប្តាហ៍ នឹងទទួលបានប្រសិទ្ធភាពគួរជាទីពេញចិត្ត៕
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក៖ Selsun Cambodia

ញញឹមស្រស់ស្រាយជាមួយ Selsun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]