ចិន៖ កាលពីពេលថ្មីៗនេះ មានឪពុកម្តាយជាច្រើននាក់ បាននាំគ្នាដុតក្រដាសសែន នៅមុខសាលាដើម្បីបន់ស្រន់ឱ្យកូនៗរបស់ពួកគេ ប្រលងជាប់ថ្នាក់ជាតិ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន។ 

យោងតាមប្រភពបានឱ្យដឹងថា មុនពេលប្រលងថ្នាក់ជាតិមួយថ្ងៃ មានអាណាព្យាបាលជាច្រើននាក់ បានដុតក្រដាសសែនជាច្រើនហូហែដើម្បីបន់ស្រន់សុំទេវតាឱ្យជួយកូនៗរបស់ពួកគេប្រលងជាប់ ព្រោះតែការប្រលងថ្នាក់ជាតិនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកំណត់អនាគតរបស់ពួកគេទាំងស្រុង។

គួរឱ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំ នៅក្នុងខែមិថុនា តែងតែមានការប្រលងថ្នាក់ជាតិនៅក្នុងប្រទេសចិន ដែលមានចំនួនសិស្សជាង ១០លាននាក់ចូលរួម។

យ៉ាងណាមិញ ខាងសាលាបាននិយាយថា ទង្វើបែបនេះគឺត្រូវបានហាមឃាត់ ប៉ុន្តែសន្តិសុខសាលាមិនអាចរារាំងឪពុកម្តាយជាច្រើនដុតក្រដាសសែនទាំងយប់ ឬពួកគេដុតរាងឆ្ងាយពីបរិវេណសាលានោះទេ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានលើកឡើងថា ការធ្វើបែបនេះប្រៀបដូចជាបុណ្យសពអីចឹង ព្រោះជាទូទៅលុះត្រាតែមានបុណ្យសព ទើបមនុស្សដុតក្រដាសសែន៕

ឪពុកម្តាយដុតក្រដាសសែននៅមុខសាលាដើម្បីបន់ស្រន់ឱ្យកូនប្រលងជាប់
ឪពុកម្តាយដុតក្រដាសសែននៅមុខសាលាដើម្បីបន់ស្រន់ឱ្យកូនប្រលងជាប់
ឪពុកម្តាយដុតក្រដាសសែននៅមុខសាលាដើម្បីបន់ស្រន់ឱ្យកូនប្រលងជាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]