សៀមរាប៖ លោក ជា វណ្ណារិទ្ធ គឺជាពិធីករមួយរូប ដ៏មានប្រជាប្រិយភាព តាមរយៈកម្មវិធីកម្សាន្តនានា នៅលើកញ្ចក់ទូរទស្សន៍ដ៏ល្បីមួយ។ មួយរយៈនេះគេសង្កេតឃើញថា តារាប្រុសរូបនេះ មានភាពមមាញឹកខ្លាំងក្នុងអាជីពសិល្បៈរបស់ខ្លួន។

ប៉ុន្តែទោះបីជារវល់បែបណា ក៏រូបលោក មិនភ្លេចឆ្លៀតពេលទំនេរ សម្រាប់ក្រុមគ្រួសារក្នុងការធ្វើដំណើរកម្សាន្តទៅតាមកន្លែងទេសចរណ៍នោះឡើយ។ ជាក់ស្ដែង តាមរយៈបណ្ដាញសង្គមរបស់លោក ជា វណ្ណារិទ្ធ តែងតែបង្ហោះនូវកម្រងរូបភាពជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្ត និងរូបភាពស្វីតៗ ក្នុងក្រុមគ្រួសារជារឿយៗ។

ថ្មីៗនេះ រូបលោកត្រូវបានហ្វេនៗ សរសើរមិនដាច់ពីមាត់ ពីការបំពេញតួនាទីជាលោកប៉ា និងជាស្វាមីដ៏ល្អម្នាក់ផងដែរ ក្រោយពីឃើញរូបភាពប៉ុន្មានសន្លឹក ពីដំណើរកម្សាន្ត នៅលើទឹកដីខេត្តសៀមរាប ជុំគ្នាជាមួយនឹងគ្រួសារបស់លោក។

ជាពិសេស រាល់រូបភាពរវាងលោក និងភរិយា សុទ្ធតែមើលទៅ បង្កប់ដោយស្នាមញញឹម និងពោរពេញដោយក្ដីសុខយ៉ាងខ្លាំង ដែលធ្វើឲ្យប្រិយមិត្តខ្លះ ឃើញហើយ មានចិត្តច្រណែនដល់ភរិយារបស់លោកថែមទៀតផង ដែលមានស្វាមីល្អបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖ 

ក្រុមគ្រួសាររបស់ ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់ ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់ ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងភរិយា
ក្រុមគ្រួសាររបស់ ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងភរិយា
ជា វណ្ណារិទ្ធ និងភរិយា
ជា វណ្ណារិទ្ធ និងភរិយា
ជា វណ្ណារិទ្ធ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ