ភ្នំពេញ៖ អ្នកនាង ចាន់ កែវនិមល ត្រូវបានគេចាត់ទុកថាជា ពិធីការិនីដែលពោរពេញទៅដោយវោហារ ចាក់ទឹកមិនលិច ព្រមទាំងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តរាល់គ្នា តាមរយៈកម្មវិធីអន្តរជាតិធំៗផងដែរ។

លើសពីនេះ បើក្រលេកទៅមើលសម្រស់របស់ពិធីការិនី វ័យ៣២ឆ្នាំនេះវិញ គឺមានភាពស្រស់ស្អាត ក្មេងជាងវ័យ និងមានរូបរាងកាយ ដ៏ស្រលូនថែមទៀតផង ដែលមើលទៅហាក់មិនសមនឹងអាយុនោះឡើយ។

ដោយឡែក កាលពីថ្មីៗនេះ ចាន់ កែវនិមល ក៏ត្រូវបានតារា​បង្ហាញម៉ូតស្រីវ័យក្មេង​ នូ ណា Surprise នំខួបកំណើត មុនថ្ងៃពិតប្រាកដឲ្យអ្នកនាងផងដែរ។ ជាក់ស្ដែង តាមរយៈគណនី​ហ្វេសប៊ុកផ្ទាល់របស់អ្នកនាង និមល ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹង នូ ណា ព្រមទាំងបានបញ្ជាក់ថា ដោយសារតែទឹកចិត្តស្រលាញ់ និងគាំទ្រទើប នូ ណា បាន ​Surprise បែបនេះដល់អ្នកនាងមុនគេតែម្ដង។

គួរបញ្ជាក់ថា ខួបកំណើតឆ្នាំនេះ ចាន់ កែវនិមល បានឈានចូលវ័យ ៣៣ឆ្នាំទៅហើយ តែបើនិយាយពីសម្រស់និងដងខ្លួនវិញ គឺក្រមុំខ្លះសំុខ្មាសតែម្ដង៕ 

ចាន់ កែវនិមល
ចាន់ កែវនិមល និង​ នូ ណា
ចាន់ កែវនិមល និង​ នូ ណា
ក្រុមគ្រួសារ ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល