ថ្នាំ​ពន្យារ​កំណើត​ ​មាន​ច្រើន​ប្រភេទ​ណាស់​លើ​ទីផ្សារ ​ហើយ​ភាគ​ច្រើន​ មាន​ប្រភព​មក​ពី​អ័រម៉ូន។ ​បើយើង​​មាន​ការ​ភ័យ​ខ្លាច​ ផល​វិបាក​របស់​ថ្នាំ​ពន្យារ​កំណើត អាច​ងាក​មករក​​ការ​ប្រើ​ឱសថ​រុក្ខជាតិ ​ជា​ជម្រើស​ល្អ​បំផុត មាន​សុវត្ថិភាព និង​អាចពន្យារ​កំណើតយ៉ាង​មាន​ប្រសិទ្ធភាព​។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ដំណើរ​ការ​ពន្យារ​កំណើត​ដោយ​ប្រើ​ឱសថ​រុក្ខជាតិ​ ឲ្យ​គ្នា​ស្រីៗ​ទាំង​អស់​បាន​ដឹង។

១- ពន្យារ​កំណើត​ដោយ​ប្រើ​ថ្នាំ​រុក្ខជាតិ​មាន​ប្រ​សិទ្ធភាព​មែន​អត់?

ស្រមពេល​រុក្ខជាតិ​ខ្លះ ​អាច​ជួយ​ដល់​ការ​មាន​កូន​ រុក្ខជាតិប្រភេទ​ផ្សេង​ទៀត ​ក៏​អាច​រារាំង​ការ​បង្ក​កំណើត​បានដូចជា។ ហេតុ​នេះ​ ទើប​មាន​​រុក្ខជាតិ ​ជា​ច្រើន​អាច​ប្រើ​​ប្រឆាំង​មិន​ឲ្យ​មាន​កូន​បាន។ ប្រភេទ​ខ្លះ​ អាច​ទប់​មិន​ឲ្យ​មាន​ការ​កាច់​សំបុក​ទៅ​លើ​ភ្នាស​ស្បូន​ ហើយ​ខ្លះ​ទៀត ​អាច​ធ្វើ​ឲ្យ​ស្បូន​មាន​ការ​កន្ត្រាក់​ខុស​ធម្មតា​ និង​មានប្រភេទមួយ​ចំនួន គឺ​មិន​ឲ្យ​មាន​កូន​តែ​ម្ដង។

២- រុក្ខជាតិអាច​រារាំង​ការ​មាន​កូន​
– ឫស ស្តូន​ស៊ីត (Stoneseed root​)៖ ត្រូវ​​ក្រុម​ស្រីៗ​ជន​ជាតិ​ភាគ​តិច​ ដាកូតា​ (Dakota) ប្រើត្រាំ​ក្នុង​ទឹក​ត្រជាក់​ជា​ច្រើន​ម៉ោង ​រួច​យក​មក​ផឹក​ជា​ប្រចាំ​រយះ​ពេល​ ៦​ខែ​ ដើម្បី​ការ​ពារ​កុំមាន​គភ៌។
– ឫស​ ជេក​អ៊ីន​ឌឺ​ផុលភីត​ (Jack-in-the-pulpit)៖ ​ត្រូវ​បាន​ប្រើ​ប្រាស់​ស្រដៀង​រុក្ខជាតិ​ខាង​លើ​ដែរ​ តែ​ប្រើ​ដោយ​ក្រុម​ជន​ជាតិ​ភាគ​តិច ​ហូពី (Hopi)។
– រុក្ខជាតិ​មាន​បន្លា​ម្យ៉ាង​ឈ្មោះ​ថា ​ស៊ីស​ស៊ល (Thistles)៖ ​ត្រូវ​បាន​ក្រុម​ជន​ជាតិ​ភាគ​តិច ​គីណូ​ (Quinault) ដាំ​ផឹក​ដូច​តែ ​ដើម្បី​ពន្យារ​ការ​មាន​កូន​រយះ​ពេល​ខ្លី។

៣- រុក្ខជាតិការ​ពារ​មិន​ឲ្យ​ស៊ុត​កាច់​សំបុក​បាន
– គ្រាប់​ម៉ឺម​ការ៉ុត​ព្រៃ​ ឬ Queen Anne’s Lace៖ គឺ​ជា​ប្រភេទ​រុក្ខជាតិ​ថ្នាំ​ ប្រើ​សម្រាប់​ពន្យារ​កំណើត មាន​ដើម​កំណើត​មក​ពី​ប្រទេស​ឥណ្ឌា។បន្ទាប់​ពី​មាន​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ ស្រី​សង្ស័យ​អាច​មាន​កូន​ជា​យថា​ហេតុ​ ត្រូវ​ញ៉ាំ​គ្រាប់​រុក្ខជាតិ​នេះ​ ៧​ថ្ងៃ​ ដើម្បី​ការ​ពារ​ការ​កាច់​សំបុក​របស់​ស៊ុត​បង្ក​កំណើត។
– ស្លឹក​ស្មាត​វីត (Smartweed)៖ ត្រូវគេ​ជឿ​ថា ​អាច​ការ​ពារ​ការ​កាច់​សំបុក​ស៊ុត​បង្ក​កំណើត​ ដោយ​សារ​តែ​វា​មាន​ជាតិ​រូទីន (Rutin) ​កែសេទីន (Quercertin) ​និង​អាស៊ីដ​ហ្កាលិក (Gallic acid)។

៤- ផល​ប៉ះពាល់​ប្រើ​ស្លឹក​ថ្នាំ​រុក្ខជាតិ​ដើម្បី​ពន្យារ​កំណើត

ស្លឹក​រុក្ខជាតិ ​គឺ​អាច​មាន​សារធាតុ​ឱសថ​ផង ​និង​ផល​ប៉ះពាល់​ផង​ ដូច​គេ​ថា​ថ្នាំ​ គឺ​ជា​អាវុធ​មុខ ​២។ ខាង​ក្រោម​ជា​ផល​ប៉ះពាល់ឧស្សាហ៍​ជួប​ប្រទះ​៖
– ឆ្អល់​ពោះ
– អស់​កម្លាំង
– ប្រតិកម្ម​​អាលែកហ្ស៊ី ផ្សេង​ៗ
– សម្ពាធ​ឈាម​ធ្លាក់​ចុះ
– អាច​ធ្វើ​ឲ្យ​ងងុយ​គេង​ និង​បាក់​ទឹក​ចិត្ត​ថែម​ទៀត​ផង (អាច​បណ្ដាល​មក​ពី​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដទៃ)
– ចាញ់​ពន្លឺ​ (អាច​បណ្ដាល​មក​ពី​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដទៃ)
– មាន​ការ​រលាក​ទៅ​លើ​តម្រង​នោម
– អាច​ធ្វើ​ឲ្យ​ថ្នាំ​ងងុយ​គេង​ និង​ថ្នាំ​បំប៉ន​ផ្សេង​ៗ ​កាន់​តែ​មាន​ឥទ្ធិពល

ផល​ប៉ះពាល់ ​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​រុក្ខជាតិ​ ហើយ​រាងកាយយើងម្នាក់​ៗ​ គឺ​ឆ្លើយ​តប​ទៅ​នឹង​អំពើថ្នាំផ្សេង​ៗ​គ្នា។ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើប្រាស់​ប្រភេទ​រុក្ខជាតិ​បំប៉ន​ទាំង​នេះ ​និង​ប្រើ​ប្រាស់​តាម​ការ​ណែនាំ ​មាន​បិទ​នៅ​លើ​សំបក​ដប ​និង​វេជ្ជបញ្ជា​គ្រូពេទ្យ​ ដើម្បី​ចៀសវាង​ផល​វិបាក​ផ្សេងៗ។ ​បើ​មាន​សញ្ញា​អ្វី​ប្លែក ​ត្រូវ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ពេល​​ប្រើ​ប្រាស់​ប្រភេទ​រុក្ខជាតិ​ឱសថ​ទាំង​នេះ ​ព្រោះ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ FDA ដូច​ថ្នាំ​ដទៃ​ទៀត​នោះ​ទេ។

៥- កត្តា​ប្រឈម​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ថ្នាំ​រុក្ខជាតិ​ដើម្បី​ពន្យារកំណើត

បើ​យើង​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​សង្កូវ​ណាមួយ​ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​អំពី​អន្តរកម្ម​របស់​វា។ យើង​នៅ​តែ​មាន​អាច​មាន​កូន​ដដែល​ ទោះ​ជា​ប្រើ​ថ្នាំ​ទាំង​នេះ​ក៏​ដោយ ហើយ​បើ​សិន​ជា​មាន​មែន​នោះ​ គួរ​តែ​បញ្ឈប់​ការ​ប្រើប្រាស់​ជា​បន្ទាន់​ និង​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ ព្រោះ​ថា​រុក្ខជាតិ​ខ្លះ​អាច​មាន​អំពើ​មិន​ល្អ​ទៅ​លើ​ទារក​ក្នុង​ផ្ទៃ។ ករណី​កំពុង​ប្រើ​រុក្ខជាតិ​បំប៉ន ​ហើយ​ត្រូវ​ធ្វើ​ការ​វះកាត់​ គួរ​តែ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​ជា​មុន ​ព្រោះ​ថា​វា​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​សណ្ដំ។

ក្នុង​ករណី​មាន​សំនួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]