“ឈាមខ្ញុំ” ជាយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីអបអរទិវាបរិច្ចាគឈាម ដែលនឹងរៀបចំនៅ វិមានកាណាឌីយ៉ា ថ្ងៃទី ១១ មិថុនា ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ ថ្ងៃត្រង់។

មោទនភាព “ឈាមខ្ញុំ” ជាខ្លឹមសារនៃយុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលរៀបចំឡើងដើម្បីលើកទឹកចិត្តឲ្យបុគ្គលិក និងសាធារណជនចូលរួមបរិច្ចាគឈាមដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះឈាមសង្គ្រោះជីវិត ដែលតម្រូវការឈាមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរាប់ម៉ឺនប្លោក។

ឈាមគួរតែលះបង់ក្នុងបុព្វហេតុការពារទឹកដី លើកមុខមាត់ប្រទេសជាតិ ថែកេរដូនតា បង្កើតជីវិត និងសង្គ្រោះជីវិត ដែលទង្វើទាំងនេះពិតជាផ្តល់មោទនភាពចំពោះខ្លួនឯង គ្រួសារ និងប្រទេសជាតិ។

ដើម្បីដាស់ស្មារតីសាធារណជនទាំងអស់ឲ្យជ្រាបច្បាស់អំពីតម្លៃនៃឈាម យើងក៏បានបង្កើតជារូបភាពផ្សព្វផ្សាយដែលមានរូបតំណាងជាមួយអត្ថន័យខាងក្រោម៖

កងយោធាកំពុងត្រូវរបួស។ យើងចង់បង្ហាញថា ពួកគាត់ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រទេស និងសេចក្តីសុខរបស់គ្រួសារកម្ពុជា។
កីឡាករគុនខ្មែរ ប្រយុទ្ធតតាំងបែកឈាមពេញមុខ និងខ្លួន។ រូបនេះចង់បង្ហាញថា ពួកគាត់តស៊ូ ទោះបីបែកឈាមក្តី ក៏គាត់នៅតែបន្ត ព្រោះដើម្បីថែកេរដូនតា និងកសាងមុខមាត់ជូនប្រទេសជាតិ។
ម្តាយសម្រាលកូន។ ម្តាយគ្រប់រូបមិនត្រឹមព្រមស្ម័គ្រទទួលលំបាកពេលពរពោះកូននោះទេ តែអ្នកម្តាយគ្រប់រូបហ៊ានប្រថុយជីវិត និងលះបង់ឈាមទាំងថ្លុកដើម្បីផ្តល់កំណើតឲ្យកូន។

ស្របនឹងនេះផងដែរ យើងក៏បានភ្ជាប់មកជាមួយនូវរូបមួយទៀតដែលជារូបតំណាងឲ្យយើងគ្រប់គ្នាដែលកំពុងបរិច្ចាគឈាម។ អត្ថន័យរូបនេះ ចង់បង្ហាញ និងជម្រុញឲ្យយើងគ្រប់គ្នាថា ទោះបីយើងអាចមិនមែនជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលមានភារកិច្ចក្នុងការតតាំងដើម្បីការពារទឹកដី តស៊ូថែកេរ ឬផ្តល់ជីវិតក្តី តែយើងនៅតែអាចក្លាយជាវិរជន ដែលអាចជួយសង្គ្រោះជិវិតខ្មែរដទៃទៀតផងដែរតាមរយៈការបរិច្ចាគឈាម។ 

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះបង្កើតឡើងដោយសហការចូលរួមរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលនឹងរៀបចំនៅថ្ងៃទី ១១ មិថុនា ២០១៩ នៅ វិមានកាណាឌីយ៉ា ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ ព្រឹក។

ដើម្បីចុះឈ្មោះ សូមទំនាក់ទំនង៖ ១៨០០ ២១២២ (ឥតគិតថ្លៃ) | ហ្វេសប៊ុក Sovannaphum Life
https://www.facebook.com/sovannaphumlifecambodia/?ref=bookmarks 
ឬមកចុះឈ្មោះនៅថ្ងៃបរិច្ចាគឈាមផ្ទាល់ក៏បាន។

អំពីក្រុមហ៊ុន៖
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុន វិនិយោគរួមគ្នារវាង កាណាឌីយ៉ា អីុនវេសមេន ហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ (Muang Thai Life Assurance PCL) ពីប្រទេសថៃ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]