ភ្នំពេញ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៩ ជំហ៊ានទីពីរនៃ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» ក្រោមការសហការណ៏រវាងក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក ("អេ អាយ អេ ខេមបូឌា") និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ("CNCC") បានចាប់ផ្តើមក្នុងថ្ងៃនេះ ជាមួយគ្រូបង្វឹកពីររូបលំដាប់ English Premier League ដែលបានផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្វឹកកម្ពុជាចំនួន ៥៦នាក់ដែលមកពីក្លិបនានាក្នុងក្របខណ្ឌកំពូលនៅកម្ពុជា Cambodian League។

កម្មវិធីនេះបានផ្តួចផ្តើមឡើងកាលពីខែកុម្ភៈក្នុងឆ្នាំនេះ ដោយមានការចូលរួមពីក្រុមគ្រូបង្វឹកនៃក្លិប Tottenham Hotspur Football Club ("Spurs") នៅក្នុងក្របខណ្ឌ English Premier League។ កម្មវិធីនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាក្នុងកម្រិតមូលដ្ឋាន ស្របពេលនឹងការជួយឲ្យសហគមន៍ទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

នេះគឺជាវគ្គទីពីរនៃគម្រោងផ្តួចផ្តើមដែលមានបួនវគ្គ ហើយត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ ដែលផ្តោតលើការបង្កើតបរិយាកាសបង្ហាត់បង្រៀន និងការរៀបចំផែនការសកម្មភាពបណ្តុះបណ្តាលដែលល្អបំផុតសម្រាប់ក្មេងៗ។ គ្រូបង្វឹកទាំងពីររូបរបស់ Spurs គឺលោក Anton Blackwood និងលោក Aaron Arthur បានចំណាយពេលពេញមួយព្រឹកនេះក្នុងការផ្តល់ជូននូវបទពិសោធន៍ និងផ្ទេរចំណេះជំនាញដល់អ្នកចូលរួមទាំងអស់ ដែលរួមមានទ្រឹស្តីទាំងនៅក្នុងថ្នាក់រៀន និងការអនុវត្តជាក់ស្តែងក្នុងតារាងបាល់ទាត់ផ្ទាល់។

វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC

លោក Anton Blackwood បានលើកឡើងថា៖

«ចំនុចសំខាន់នៅវគ្គទី២ នៃកម្មវិធីនេះ គឺផ្ដល់ឲ្យគ្រូបង្វឹកកម្ពុជានូវជំនាញ និងវិធីសាស្ត្រកម្រិតពិភពលោក ដែលយើងបានកសាងឡើងនៅក្នុងក្លឹប Spur ដើម្បីជួយឲ្យគ្រូបង្វឹកនៅទីនេះ អាចបង្កើតបរិយាកាសហ្វឹកហាត់ល្អបំផុតសម្រាប់យុវជន រួមជាមួយអត្ថប្រយោជន៍ច្រើនទៀតពីវគ្គបណ្ដុះបណ្ដាលនីមួយៗ។ ដោយឃើញពីកម្រិតទទួលយកខ្ពស់លើការហ្វឹកហាត់កន្លងមក យើងទុកចិត្តថាគ្រូបង្វឹកម្នាក់ៗកំពុងរីករាយនឹងកម្មវិធីនេះ ហើយក៏ស្វាគមន៍ទទួលយកចំណេះដឹងជាច្រើនដែលយើងកំពុងចែករំលែកផងដែរ។»
Anton Blackwood និង Aaron Arthur

អេ អាយ អេ ខេមបូឌា អាចនាំគ្រូបង្វឹកទាំងពីររូបមកកាន់ប្រទេសកម្ពុជាដោយសារតែខ្លួនជាដៃគូផ្លូវការរបស់ក្លិប Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឈបាល់ទាត់សាកលពីរនាក់នៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ និងជួយឲ្យពួកគេយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា។

លោកស្រី Pauline Toeh ថ្នាក់ដឹកនាំ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

«ការជួយសហគមន៍ឲ្យរស់នៅមានសុខភាពល្អ និងជីវិតកាន់តែពេញលេញ គឺជាផ្នែកសំខាន់នៃការងាររបស់យើងនៅ អេ អាយ អេ ហើយយើងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើចំណុចនេះ។ ដូច្នេះយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលឃើញដៃគូរបស់យើងផ្តល់ជាអត្ថប្រយោជន៍ដល់ស្ថាប័ន ក្នុងស្រុកដូចជា CNCC និងក្លិបក្នុងក្របខណ្ឌ Cambodian League។ យើងសង្ឃឹមថាកម្មវិធីនេះ នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងទៅលើការហ្វឹកហាត់កីឡាបាល់ទាត់ថ្នាក់មូលដ្ឋាននៅកម្ពុជា ព្រមទាំងអាចទាក់ទាញការចូលរួមពីកុមារា កុមារីតូចៗកាន់តែច្រើន ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលេងកីឡាផងដែរ»។
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC

កម្មវីធីនេះ រួមបញ្ចូលពីរវគ្គបន្ថែមទៀតដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះ។ ហើយវគ្គបន្ទាប់ នឹងផ្តោលើការអភិវឌ្ឈវិធីសាស្រ្តបណ្តុះបណ្តាលពិស្តារលើការរៀបចំផែនការវគ្គបណ្តុះបណ្តាលរយៈពេលប្រាំមួយសប្តាហ៍។ វគ្គចុងក្រោយនឹងផ្តោតទៅលើវិធីសាស្រ្តដែលគ្រូបង្វឹកអាចប្រើប្រាស់វិធីសាស្រ្តទាំងអស់ ដែលពួកគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលទាំងមូល ដើម្បីអាចបង្កើតកម្មវិធីបណ្តុះបណ្តាលដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងពេញលេញ។

លោកគ្រួបង្វឹកម្នាក់ដែលមកពីក្លិបដែលចូលរួម បានមានប្រសាសន៍ថា៖

«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំបានយល់ដឹងច្រើនណាស់ថ្ងៃនេះ។ នេះជាឱកាសពិសេសខ្លាំងណាស់ ដែលខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយគ្រូបង្វឹកលំដាប់ពិភពលោកដូចជាលោក Anton និង Aaron។ ខ្ញុំនឹងចូលរួមវគ្គបន្ទាប់ទៀត ដើម្បីអាចបង្កើនជំនាញបង្វឹករបស់ខ្ញុំបន្ថែមទៀត»៕
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC
វគ្គទីពីរនៃការសហការណ៏រវាង AIA និង CNCC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]